ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ លួច​ម៉ូតូ​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៣:២០​នាទី លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន និង​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន នាយការិយាល័យ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ត្រង់​ចំណុច​ផ្លូវ​លេខ​១៥៦ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២​នាក់ ពាក់ព័ន្ធ​និង​ករណី លួច​(​ម៉ូតូ​) កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៦ ត្រង់​ចំណុច​ក្រុមហ៊ុន យូ​អិន​ធី ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​ទាំង​២​នាក់ រួម​មាន​៖
១-​ឈ្មោះ ភ​ន់ ផល ហៅ កណ្ដៀ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ
២-​ឈ្មោះ ប៉ឹង តុលា ហៅ តុលា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ​។

សម្ភារៈ​ដកហូត ម៉ូតូ​០១​គ្រឿង ម៉ាក ស៊ុ​យ​ស៊ូ​គី វី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AK-5304 ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​នាំ​ជនសង្ស័យ​ខាងលើ​យក​មក​នាយកដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕