ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំដោះ​ភាព​ចង្អៀតណែន​! ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ បញ្ជូន​ជន​ជាប់​ឃុំ​ចំនួន​២០០​នាក់​ទៅ​ខេត្តកំពត​ និង​ខេត្ត​កែប

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ជន​ជាប់​ឃុំ​ចំនួន​២០០​នាក់ ត្រូវ​បាន​ផ្ទេរ​ចេញពី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ទៅ​កាន់​ពន្ធនាគារ​ខេត្តកំពត និង​ខេត្ត​កែប ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៦​នេះ​។

ការ​រំដោះ​ភាព​ណែន​ចង្អៀត​របស់​ជន​ជាប់​ឃុំ​ចំនួន​២០០​នាក់​៖ ដោយ​បានការ​អនុញ្ញាត​ជា​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន​ពន្ធនាគារ សហការ​ជាមួយ​នាយកដ្ឋាន​សន្តិសុខ និង​នាយកដ្ឋាន​ប្រតិបត្តិ រួម​គ្នា​ជាមួយនឹង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​របស់ ខេត្តកំពង់ស្ពឺ បាន​ធ្វើការ​ផ្ទេរ និង​ដឹក​ជញ្ជូន​ជន​ជាប់​ឃុំ​ចំនួន​២០០​នាក់ ចេញពី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ទៅ​ឃុំ​បន្ត​នៅ​ពន្ធនាគារ​ខេត្តកំពត និង​ខេត្ត​កែប ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន ក្រោម​ការ​ចុះ​អនុវត្តន៍​បញ្ជា​ផ្ទាល់​ដោយ ឯកឧត្តម ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ មាន ថា​វរិ​ន្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ពន្ធនាគារ ផង​ដែរ ៕