ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ឃាត់ខ្លួន​ក្មេង​០៥​នាក់ ពាក់ព័ន្ធ​ករណី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៦ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​ក្រសាំង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​០២​ក្រុម ចំនួន​០៥​នាក់ ពាក់ព័ន្ធ​ករណី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ (​កាប់​ម៉ូតូ​ខូចខាត​ទាំងស្រុង​) ប្រព្រឹត្ត​បទល្មើស​កាល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង​២១​និង​៤០​នាទី នៅ​ចំណុច​លើ​ផ្លូវ​រថភ្លើង ស្ថិត​នៅ​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​ក្រសាំង កសាង​សំណុំរឿង​ចាត់ការ​នីតិវិធី ៕