ឪពុកជនរងគ្រោះសុំឱ្យសមត្ថកិច្ចស្រាវជ្រាវករណីកូនស្លា.ប់មិនមែនគ្រោះថ្នា.ក់ចរាចរណ៍ គឺអាចស្លា.ប់ដោយស្នាមកា.ប់របស់ក្មេ.ងពា.ល
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ពិតជាស្លុតចិត្តជាខ្លាំងចំពោះយុវជនម្នាក់ឈ្មោះ រ៉ន វីរៈ អាយុ ១៦ឆ្នាំ រស់នៅភូមិគោកគ្រៀង ឃុំវិហារធំ ស្រុកកំពង់សៀម បានរងរបួសក្បាលចេញខួរដំបូងគេថា ជាគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនៅចំណុចរង្វង់មូលត្រើង ។ ភ្លាមៗនោះត្រូវបានមិត្តភក្តិប្រញាប់បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តទាំងកណ្ដាលអាធ្រាត្រឈានចូលព្រឹកថ្ងៃទី ១៣ សីហា ឆ្នាំ ២០២៦ នៅក្នុងហេតុការណ៍នេះត្រូវបានឪពុកអ្នករងគ្រោះ និងសាច់ញាតិបានអះអាងថា សង្ស័យជាអំពើឃាតកម្មដែលបង្កឡើងដោយក្រុមក្មេងពាល ។
បុរសឈ្មោះ រ៉ន សារ៉ាត់ អាយុ ៤១ឆ្នាំត្រូវជាឪពុកអ្នករងគ្រោះបានរៀបរាប់ឲ្យដឹងថា គាត់បានជិះម៉ូតូចេញពីផ្ទះទៅធ្វើការឱ្យគេនៅកន្លែងឆ្ងាយ ដោយធ្វើជាងដែកនិងពីដាន សម្រាប់យកថវិកាមកផ្គត់ផ្គង់ដោះស្រាយជីវភាពគ្រួសារចិញ្ចឹមកូនប្រុសស្រីចំនួន ៦នាក់ ។ នៅវេលាម៉ោងប្រមាណជា ៦ល្ងាចថ្ងៃទី ១២ សីហា ឆ្នាំ ២០២៦ គាត់បានត្រឡប់មកដល់ផ្ទះវិញដោយមិនបានឃើញវត្តមានកូនប្រុសឈ្មោះ វីរៈ នោះទេ ។
បុរសជាឪពុកបានរៀបរាប់បន្តឲ្យដឹងទៀតថា ក្នុងនាមជាឪពុក គឺមានការព្រួយបារម្ភពេលដែលមិនឃើញកូនប្រុសមកផ្ទះដូច្នេះ ។ ហើយឪពុកម្ដាយចេះតែទន្ទឹងរង់ចាំមើលផ្លូវលុះដល់វេលាម៉ោងជាង ១២យប់អាធ្រាតស្រាប់តែមិត្តប្រុសកូនរបស់គាត់បានទូរសព្ទមកប្រាប់ថា កូនពូគ្រោះថ្នាក់ចរាចរណ៍កំពុងតែសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។
ដោយគ្រាន់តែឮបែបនេះមិនបង្អង់យូរក៏បានប្រញាប់ជិះម៉ូតូមកកាន់មន្ទីរពេទ្យជាមួយនឹងក្រុមសាច់ញាតិក៏បានឃើញកូនប្រុសកំពុងតែបញ្ចូលខ្យល់អុកស៊ីសែន គឺមានស្នាមរបួសក្បាលធ្ងន់ធ្ងរ ថែមទាំងចេញខួរទៀតផង ។ គេឲ្យគាត់បញ្ជូនកូនទៅសង្គ្រោះបន្តនៅរាជធានីភ្នំពេញ តាមការពិនិត្យជាក់ស្ដែង គឺមានសភាពធ្ងន់ណាស់ទៅហើយ គឺមិនអាចបញ្ជូនទៅបានទេមិនបានប៉ុន្មានម៉ោងផងកូនរបស់គាត់ក៏បានទទួលមរណភាព ។ ក្នុងនាមជាឪពុកតាមរយៈការមើលស្លាកស្នាមរបួសនេះមិនមែនដោយគ្រោះថ្នាក់ចរាចរណ៍នោះទេ ។ គឺអាចជាស្នាមកាប់ដែលនេះជាអំពើឃាតកម្មមកលើកូនប្រុសរបស់គាត់ស្នើសុំឱ្យសមត្ថកិច្ចមេត្តាជួយស្រាវជ្រាវដើម្បីវែកមុខក្រុមជនដៃដល់ ។
បុរសជាឪពុកនៃសពបានបញ្ជាក់ថា កូនប្រុសដែលស្លាប់នេះគឺជាកូនទី ២ ក្នុងចំណោមបងប្អូន ៦នាក់ ។ អ្វីដែលគាត់ចាប់អារម្មណ៍នៅលើក្បាលកូនប្រុសស្លាកស្នាមរបួសនោះអាចមិនមែនគ្រោះថ្នាក់ចរាចរណ៍ទេគឺអាចស្លាកស្នាមកាត់ដោយកាំបិតដែលបង្កឡើងដោយក្រុមក្មេងពាល ។ តាមដំណឹងកូនប្រុសគាត់បានជិះម៉ូតូឌុបមិត្តរបស់គេ ។ ពីរនាក់អង្គុយខាងក្រោយ និងមានម៉ូតូមួយគ្រឿងទៀតជិះគ្នា ៣នាក់ ដោយបានចេញពីក្លឹបមួយកន្លែងនៅក្រុងកំពង់ចាម លុះពេលចេញមកវិញត្រូវបានភាគីម្ខាងទៀតដែលមានគ្នាច្រើននាក់ដេញតាមពីក្រោយ ហើយកូនរបស់គាត់ក៏បានជិះម៉ូតូគេចតាមផ្លូវជាតិលេខ ៧ មកដល់ចំណុចរង្វង់មូលត្រើង ក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ត្រូវបានក្រុមពាលគុបមួយដុំឥដ្ឋចំក្បាលបណ្ដាលឱ្យដួលលើផ្លូវបន្ទាប់មកបានកាត់បន្ថែម ។ គាត់មានចម្ងល់ហេតុអីមិត្តទាំង ៥នាក់ដែលទៅជាមួយមិនរងរបួសដោយគ្រោះថ្នាក់តែកូនរបស់គាត់ម្នាក់គត់ ។
កូនកូនប្រុសគាត់ជាសិស្សរៀនថ្នាក់ទី ១០ នៅវិទ្យាល័យជួន ណាត ជិតភ្នំប្រុសភ្នំស្រី ក្នុងដីស្រុកកំពង់សៀម ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១៣ សីហាឆ្នាំ ២០២៦ កម្លាំងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះពិនិត្យកោសល្យវិច្ច័យសាកសពរបស់យុវជនឈ្មោះរ៉ន វីរៈ ឃើញថា ស្លាកស្នាមនោះ គឺពិតជាស្លាកស្នាមកាប់មែន
នេះបើតាមការអះអាងរបស់សាច់ញាតិអ្នករងគ្រោះ ៕









ចែករំលែកព័តមាននេះ