ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នា​ផ្លោះរបងកម្ពស់​៣ម៉ែត្រចូលតំបន់ផ្ទះជួល លុះ​ពលរដ្ឋឃើញទាន់ ចាប់បានម្នាក់ ប្រាប់មូលហេតុ​មួយ​នេះ​

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​អោយ​សមត្ថកិច្ច​យក​ទៅ​សួរនាំ បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ បាន​ផ្លោះ​របង​ចូល​តំបន់​ផ្ទះ​ជួល បំរុង​លួច​ទ្រព្យសម្បត្តិ នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៦ នៅ​ចំនុច​ផ្ទះ​ជួល​មួយ​កន្លែង ម្តុំ​ផ្លូវ​ទ្រុងមាន់ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ផ្ទះ​ជួល​បានអោយ​ដឹង​ថា តំបន់​ដែល​ពួក​គាត់​រស់នៅ ឧស្សាហ៍​បាត់​របស់របរ​ដូច​ជា​ម៉ូតូ​ជាដើម​  លុះ​នៅ​យប់​ថ្ងៃ​កើតហេតុ ក៍​ស្រាប់តែ​មាន​បុរស​ជនសង្ស័យ​២​នាក់ បាន​ធ្វើ​សកម្មភាព​ផ្លោះ​របង​ដែល​មានកំ​ពស់​ជិត​៣​ម៉ែត្រ ចូល​ទៅ​ក្នុង​តំបន់​ផ្ទះ​ជួល ដោយ​បំរុង​ធ្វើ​សកម្មភាព​លួច​របស់ទ្រព្យ​សម្បត្តិ​អ្នក​រស់នៅ​ទីនោះ តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​នោះ​ឃើញ​ទាន់ ស្រែក​សួរនាំ​ស្រាប់តែ​ជនសង្ស័យ​ម្នាក់ បាន​រត់​ផ្លោះ​របង​រត់គេច​បាត់​ ​។ ដោយ​បន្សល់​ទុក​បក្ខពួក​ម្នាក់ រួម​ទាំង​វត្ថុ​តាង កូនសោ​ចំនួន​២ ត្រូវ​បាន​ប្រជាពលរដ្ឋ​សហការ​គ្នា​ឃាត់ខ្លួន ហើយ​ទាក់ទង​សមត្ថកិច្ច​អោយ​ចុះ​មក​ទទួលយក​ទៅ​សួរនាំ​បន្ត​ផង​ដែរ​  ។​ 

​ជនសង្ស័យ​បាន​និយាយ​ថា មក​តាម​គ្នា​ហើយ​មក​រក​មិត្តភក្ដិ​តែ​ប៉ុណ្ណោះ ។​ 

​ក្រោយ​កើតហេតុ ទោះ​ខំប្រឹង​ប្រកែក​យ៉ាងណា ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សួរនាំ​និង​អនុវត្ត​និ​តិ​វិធី​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​៣ ៕