ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់អ្នកបើកកង់បីម្នាក់ ក្នុងគ្រោះថ្នា.ក់ចរាចរណ៍រវាងរថយន្តបុ.កជាមួយកង់បីមួយគ្រឿង​

2 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មា​ជ័យ​ ៖ ​រថយន្ត​ហា​យ​ឡិន​ឌ័​របើក​លឿន​បុក​កង់បី ​បណ្តាល​ឱ្យ​អ្នកបើកកង់បី​​ស្លាប់​ភ្លាម​ៗ​កន្លែង​កើតហេតុ​ ដែលហេតុការណ៍នេះ​បានកើតឡើង​នៅ​យប់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៦​នៅ​តាម​ផ្លូវជាតិ​លេខ​៥៨​ ស្ថិត​ភូមិ​ទួល​ពង្រ សង្កាត់​អូរ​ឫស្សី ក្រុង​ប៉ោយ​ប៉ែ​ត​។

អ្នក​ឃើញ​ហេតុការណ៍​ប្រាប់ឱ្យដឹង​​ថា ​នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មាន​រថយន្ត​ម៉ាក់​ហា​យ​ឡិន​ឌ័​រដែ​ល​ពាក់​ផ្លា​ក់​លេខ​បាត់ដំបង​2C-8316​បាន​បើកបរក្នុង​​ទិស​ដៅ​បញ្ច្រាស​គ្នា​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន​បាន​បុក​កងបី​១​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​ពី​ត្បូង​មក​ជើង​បណ្តាលឱ្យ​​អ្នកបើកបរកង់បី​​ម្នាក់​ឈ្មោះ សុ ឃឿ​ន បាន​ស្លាប់​ខណៈ​ពេល​ត្រឡប់​ពី​រត់​កង់បី​មក​ផ្ទៈ​។

ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ឃើញ​មាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​អូរ​ឫស្សី​និង​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​មក​ពិនិត្យ​វាស់វែង ប្រាប់​ថា​៖​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​រថយន្ត​ហា​យ​ឡិន​ឌ័​របើក​លឿន​បុក​​កង់បី​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​បណ្តាល​ស្លាប់​ជន​រង​គ្រោះ​ម្នាក់​ជន​បង្ក​បាន​រត់គេច​ខ្លួន​បណ្តាល​ខូចខាត​​កង់បី​​១​គ្រឿង​និង​រថយន្ត​បង្ក​១​គ្រឿង ។​

​ក្រោយ​ពិនិត្យ​រួច ​សាកសព​ជន​រង​គ្រោះ​ប្រគល់​ជូន​សាច់ញាតិ​ទទួលយក​ទៅ​ធ្វើបុណ្យ​រថយន្ត​និងកង់បី​យក​ទៅ​រក្សា​ទុក​ ដើម្បី​អនុវត្តន៍​តាម​ច្បាប់​​នៅពេលក្រោយទៀត​៕