ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ រាជធានី​ភ្នំពេញ បង្ហាញមុខ​ជនសង្ស័យ​៣២​នាក់​ប្រព្រឹត្ត​បទល្មើស​៦​ករណី​ផ្សេង​គ្នា

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញៈ​ជនសង្ស័យ​ចំនួន​៣២​នាក់​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ចំនួន​៥​ករណី​រួម​មានៈ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​និង​ករណី​លួចត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​និង​កម្លាំង នគរបាល​នៅ​តាម​បណ្ដាល​ខណ្ឌ​នានា​ស្រាវជ្រាវ បង្ក្រាប​បានជា​បន្តបន្ទាប់​ហើយ​យក​មក​បង្ហាញ​មុខជា​សាធារណៈ​រួម​គ្នា កាលពី ព្រឹក​ថ្ងៃ​ទី​១៤​ខែសីហា ឆ្នាំ​២០២៦​នេះ​រួម​ជាមួយ​វត្ថ​តាង​មួយ​ចំនួន​។

លោក​វរសេនីយ៍ឯក ម៉​ម សា​វន នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ នគរបាល​ជាតិ និង​អនុវត្តន៍​តាម​បទបញ្ជា​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នង ការ​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​ដឹកនាំ​ដោយ​លោក​ឧត្ត​សេនីយ៍​ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែនការ​ងារ នគរបាល​ព្រហ្មទណ្ឌ និង​បញ្ហារ​ដោយ​ផ្ទាល់​ពី​លោក​ឧត្ត​សេនីយ៍​ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ,​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​បាន​សហការ​នៅ​តាម​បណ្តាល​ខណ្ឌ​នានា​បានធ្វើការ​ស្រាវជ្រាវ នៅ ក្នុង រយៈពេល​៣​ថ្ងៃ​គិត​ពី​ថ្ងៃ​១១ ដល់​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៦ បង្ក្រាប​ជា​បន្តបន្ទាប់ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣២​នាក់​ហើយ​យក​មក​បង្ហាញ​មុខជា​សាធារណៈ​រួម​គ្នា នៅ​ព្រឹក​នេះ​។

លោក​វរសេនីយ៍ឯក ម៉​ម សា​វន នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​៣២​នាក់​បាន​ប្រព្រឹត្តិ​បទល្មើស ៦​ករណី ក្នុង​នោះ ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ០៤​ករណី ឃាត់ខ្លួន ២៩​នាក់ (​មាន​សារធាតុ​ញៀន​០៥​នាក់​)​ជា​ក្រុម ក្មេង​ទំនើង​មាន​៦​ធី​ម ឈ្មោះ ជឹ​ម​បឹង​កេងកង​, ផ្សារ​ដើម​ថ្កូវ​, កាប់ គោ​, កាប់​ស្លុយ​, ជឹ​ម​ទឹកមាត់​, កាហ្វេ​កែង​ចិន​។​និង​ករណី​លួច០២​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់​(​មាន​សារធាតុ​ញៀន​០៣​នាក់​)​។

តាម​នគរបាល​អោយ​ដឹង​ទៀត​ថា នៅ​ក្នុង​នោះ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បង្ក្រាប​បាន​ពីរ​ករណី ឃាត់ខ្លួន​១២​នាក់ ជា​ក្រុម​ក្មេង​ទំនើង​ដែល​ដែល​បង្ក​ហិង្សា ក្នុង​នោះ​មាន​ម្នាក់​ទើបតែ​ប្រឡង​បាក់​ឌុ​ប​បាន​មួយ​ថ្ងៃ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។

​នគរបាល​ខណ្ឌមានជ័យ​បង្ក្រាប​បាន​ពីរ​ករណី​ឃាត់ខ្លួន ជនសង្ស័យ​០៣​នាក់ (​លួច​)(​មាន​សារធាតុ​ញៀន​០៣​នាក់​)​និង​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យបង្ក្រាប​បាន ០២​ករណី ឃាត់ខ្លួន ១៧​នាក់ ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​មាន​សារធាតុ​ញៀន ០៣​នាក់​) ។

​បន្ទាប់​ពី​បង្ហាញមុខ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕​