ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីតាលី៖ កើតហេតុការណ៍ផ្ទុះឆេះរោងចក្រផលិតគ្រា.ប់បែកនៅជិតក្រុងរ៉ូម

1 ម៉ោង មុន

ប្រទេស​អ៊ី​តា​លី ៖ ការ​ផ្ទុះ​ឆេះ​មួយ​កើត​មាន​ កាល​ពិ​ថ្ងៃ​ទី​១៣ ​សីហា ក្នុង​រោងចក្រ​ផលិត​គ្រាប់​មួយ​កន្លែង ​នៅ​ COLLEFERRO ជា​មូលដ្ឋាន​មួយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៤០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ក្រុង​រ៉ូ​ម ​។ នេះ​ជា​ការ​គូសបញ្ជាក់​របស់​កងទ័ព​អ៊ី​តា​លី​ ។

រោងចក្រ​នោះ​​ជា​របស់​ក្រុមហ៊ុន​ការពារ​អា​ល្លឺ​ម៉​ង់​ KNDS ជា​រោងចក្រ​ផលិត​គ្រាប់​ទំហំ​មធ្យម ​និង​ទំហំ​ធំ សម្រាប់​កងទ័ពជើងគោក​ និង​ជើង​ទឹក ព្រមទាំង​ឥន្ធនៈ​រឹង​សម្រាប់​កាំជ្រួច​អវកាស​ ។ បណ្ដា​ទាហាន ​និង​ពួក​អ្នក​ពន្លត់ភ្លើង​បាន​បញ្ជូន​ទៅ​កាន់​ទីនោះ ពេល​មានការ​ផ្ទុះ​ និង​ភ្លើង​ឆាបឆេះ​។

បណ្ដា​រូបភាព​ផ្សាយ​តាម​ប​ណ្ដាញសង្គ​ម​​បង្ហាញ​ផ្សែង​ខ្មៅ​ និង​អណ្ដាតភ្លើង​ជះ​ឡើង​លើ​មុន​មានការ​ផ្ទុះ​ដ៏​ខ្លាំង​ ។ ការ​ផ្ទុះ​កើត​មាន​ដំបូង​នៅ​ផ្នែក​ច្រក​រំសេវ​របស់​រោងចក្រ​ ។ ស្នូរ​ផ្ទុះ​លាន់ឮ​ក្នុង​រង្វង់​ច្រើន​គីឡូម៉ែត្រ ហើយ​ប្រតិបត្តិការ​រុករក​ត្រូវ​បាន​ធ្វើ​ដើម្បី​ធានា​ថា​ពុំ​មាន​ជន​រង​គ្រោះ​ឡើយ​ ៕