ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ស្រុក​បាទី និង​មន្ទីរ​ការងារ កំពុង​ចុះ​សម្របសម្រួល​ដោះស្រាយ​យ៉ាង​យកចិត្តទុកដាក់​ជាមួយ​កម្មករ​ជាង ២០​នាក់ តវ៉ា​បិទផ្លូវ​ ទាមទារ​ប្រាក់​ឈ្នួល

2 ម៉ោង មុន
  • តាកែវ

ខេត្ត​តាកែវ ​៖ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង នៅ​វេលា​ម៉ោង​ប្រមាណ ១១:០០ នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៦ នេះ ដោយ​ក្រុម​កម្មករ​ជាង ២០​នាក់ បាន​នាំ​គ្នា​តវ៉ា​ធ្វើ​កូដកម្ម និង​បិទផ្លូវ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​បើកប្រាក់​ឈ្នួល​ជូន​ពួក​គេ ដែល​ត្រូវ​បាន​អះអាង​ថា មិន​ទាន់​ទទួល​បាន​តាម​ការ​កំណត់​នៅឡើយ​។ ហេតុការណ៍​តវ៉ា​នេះ បាន​កើតឡើង​នៅ​ចំណុច​អគារ​សំណង់​រោងចក្រ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង ភូមិ​ស្តុក ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ​។

ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ អាជ្ញាធរ​ស្រុក​បាទី សហការ​ជាមួយ មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តតាកែវ បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ​ ដើម្បី​ធ្វើការ​សម្របសម្រួល និងសម្រួល​​ចរាចរណ៍ ​ដោយ​កំពុង​បើក​ការ​ដោះស្រាយ​រវាង​ភាគី​កម្មករ និង​តំណាង​ថៅកែ​រោងចក្រ ​យ៉ាង​​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​បំផុត ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម​ស្រប និង​ធានា​បាន​នូវ​យុត្តិធម៌​ជូន​បងប្អូន​កម្មករ ៕