ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​WT​គ្រោង​បញ្ជូន​អត្ត​ព​លិ​ក​ជម្រើសជាតិ​និង​ប្រតិភូ​៤​រូប​ឱ្យទៅ​ប្រកួត​កីឡា​អាស៊ី​លើក​ទី​២០​នៅ​ជប៉ុន

17 ម៉ោង មុន

រាជធានី​ភ្នំពេញ​៖ ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​WT​គ្រោង​បញ្ជូន​កីឡាករ កីឡាការិនី​ជម្រើសជាតិ​គ្រូបង្វឹក គ្រូ​ជំនួយ​ចំនួន​៤​រូប​ឱ្យទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​២០(The 20th Asian Games Aichi-Nagoya 2026)​។

លោក​ជាតិ ខេមរា ​គ្រូ​ជំនួយ​របស់​ខេ​រៈ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​WT​បានឱ្យ​ដឹង​ថា​ សហព័ន្ធ​គ្រោង​បញ្ជូន​គ្រូបង្វឹក គ្រូ​ជំនួយ​និង​អត្ត​ព​លិ​ក​ជម្រើសជាតិ​ចំនួន​៤​រូប​ឱ្យទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​២០​នៅ​ខេត្ត​អៃ​ឈី ទីក្រុង​ណា​ហ្គោ​យ៉ា​ប្រ​ទេ​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៩​ខែកញ្ញា​ដល់​ថ្ងៃ​ទី​៤​ខែតុលា​ឆ្នាំ​២០២៦​។​ក្នុង​នោះ​មាន​កីឡាករ កីឡាការិនី​មក​បណ្ដា​ប្រទេស​ចំនួន​៤៥​នៅ​ក្នុង​តំបន់​អាស៊ី​ទាំងមូល​មក​ធ្វើការ​ប្រកួតប្រជែង​ដណ្ដើម​មេដាយ​។

ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ​សហព័ន្ធ​ក៏​បាន​ត្រៀម​រួច​ជា​ស្រេច​នូវ​ប្រតិភូ​កីឡា​ចំនួន​៤​រូប​សម្រាប់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់​តំបន់​ដ៏​ធំ​មួយ​នេះ​មាន​ដូច​ជា​៖​លោកគ្រូ​បង្គោល​ឆ​យ យ៉ុ​ង​សុខ​និង​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ លោក​ជាតិ​ ខេ​មរា ជា​គ្រូ​ជំនួយ រីឯ​ក្រុមកីឡា​មាន​កីឡាករ​វ៉ា មិថុនា​និង​កីឡាការិនី​ម៉​ម ជូ​លី​។

គូ​រម្លឹក​ថា​កីឡាករ​វ៉ា មិថុនា​ និង​កីឡាការិនី​ម៉​ម ជូ​លី​ គេ​ទាំង​ពីរ​សុទ្ធតែ​ជា​អត្ត​ព​លិ​ក​ជម្រើសជាតិ​និង​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​លើ​ឆាក​អន្តរជាតិ​និង​ដណ្ដើម​បាន​មេដាយ​ជា​ច្រើន​ជូន​ជាតិ​។​ដូច្នេះ​សម្រាប់​ការ​ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​ជប៉ុន​លើក​នេះ​សង្ឃឹមថា​ពួក​គេ​នឹង​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដណ្ដើម​យក​មេដាយ​ជូន​ជាតិ​៕​