ដំណើរការប្រឡងបាក់ឌុបនៅស្រុកព្រៃនប់ ប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ និងតម្លាភាព
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោកអ៊ី ធារិន អភិបាលស្រុកព្រៃនប់បានចូលរួមក្នុងពិធីបើកស្រោមវិញ្ញាសា ដំណើរការសំណេរ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោកអ៊ី ធារិន អភិបាលស្រុកព្រៃនប់ » ដំណើរការប្រឡងបានចាប់ផ្តើមប្រព្រឹត្តទៅដោយរលូន និងស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព។
ថ្នាក់ដឹកនាំ មន្ត្រីសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) តំណាង សសយក និងគណៈកម្មការអនុរក្ស បានជួបជុំគ្នានៅចំពោះមុខបេក្ខជន ដើម្បីត្រួតពិនិត្យភាពបិទជិតនៃហិបវិញ្ញាសា និងបានកាត់ស្រោមវិញ្ញាសាយ៉ាងត្រឹមត្រូវ។
បេក្ខជនប្រឡងបាក់ឌុប មកពីតាមសាលានានាចំនួន៧ដែលត្រូវប្រឡងនៅមណ្ឌល វិទ្យាល័យហ៊ុន សែនវាលរេញ និងមណ្ឌលបឋមហ៊ុន សែលវាលរេញ៕







ចែករំលែកព័តមាននេះ