ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទាត់​ដណ្តើម​ពានរង្វាន់​ពិភព​លោកយុវ​ជនអាយុ​ក្រោម20​ឆ្នាំវគ្គ16​ក្រុម​ចុងក្រោម​ថ្ងៃនេះ

13 ឆ្នាំ មុន

ការ​ប្រកួត​​បាល់​ទាត់ដណ្តើម​​ពាន​រង្វាន់​​ពិភព​លោក​យុវ​ជន​​អាយុ​ក្រោម​20ឆ្នាំ ​​នៅ​កូឡុំប៊ី វគ្គ 16 ក្រុម​ចុង​ក្រោយ​​នៅ​រាត្រី​ថ្ងៃពុធ​នេះមាន​ 4 ​​ប្រកួត ក្រុម Spain, Brazil និង​ Nigeria ​មាន​សង្ឃឹមឆ្លង​​ផុត​វគ្គ​នេះ ។ Spain លេខ 1 មកពី​ពូល C។ 3 ​ប្រកួត​​ជម្រុះ​​​ក្នុងពូល​​គឺ 3-0-0 ​ទាត់​បាល់បាន 11 គ្រាប់ ​និងរបូត​វិញ 2 គ្រាប់ ។

ការ​ប្រកួត​​បាល់​ទាត់ដណ្តើម​​ពាន​រង្វាន់​​ពិភព​លោក​យុវ​ជន​​អាយុ​ក្រោម​20ឆ្នាំ ​​នៅ​កូឡុំប៊ី វគ្គ 16 ក្រុម​ចុង​ក្រោយ​​នៅ​រាត្រី​ថ្ងៃពុធ​នេះមាន​ 4 ​​ប្រកួត ក្រុម Spain, Brazil និង​ Nigeria ​មាន​សង្ឃឹមឆ្លង​​ផុត​វគ្គ​នេះ ។

​Spain V Korea Rep

Spain លេខ 1 មកពី​ពូល C។ 3 ​ប្រកួត​​ជម្រុះ​​​ក្នុងពូល​​គឺ 3-0-0 ​ទាត់​បាល់បាន 11 គ្រាប់ ​និងរបូត​វិញ 2 គ្រាប់ ។ ក្រុម​​ Spain ធ្លាប់​ជាប់​ជើង​ឯក​ម្តង​​ឆ្នាំ 1999 , ចំណាត់ថ្នាក់​លេខ 2 ពីរ​ដង គឺ (1985, 2003) ​និង​លេខ 4 ម្តង ក្នុង​ឆ្នាំ ​1995 ។ 3 ប្រកួត​ចុង​ក្រោយគឺ​លេង​​ឈ្នះ Costa  Rica 4-1 , ឈ្នះ Eucador 2-0 , ​និង​ឈ្នះ Australia 5-1 ក្នុង​ទឹក​ដី​កូឡុំប៊ី ។

Korea Rep ​ជា​ក្រុម​លេខ 3 មកពី​ពូល A  ។ 3 ​ប្រកួត​ជម្រុះ​​​ក្នុងពូលគឺ 1-0-2 ទាត់​បាល់​បាន 3 គ្រាប់ ​និង​របូតវិញ 4 គ្រាប់ ។ ក្រុម​នេះ​​មិន​ធ្លាប់ជាប់ជើង​​ឯក​ទេ ។ 3 ​ប្រកួត​ចុង​ក្រោយ​គឺ​លេង​​ឈ្នះ Mali 2-0 , ចាញ់ France 3-1 , ​និង​ចាញ់ម្ចាស់​ផ្ទះ Colombia 1-0 ។

(ពុំ​មាន​ប្រវត្តិ​ជួបគ្នា)

Brazil V Saudi Arabia

Brazil ​ជា​ក្រុមលេខ 1 ​​មកពី​ពូល E ។ ​3 ​ប្រកួត​ជម្រុះ​​ក្នុង​ពូល​គឺ 2-1-0 ​ទាត់​បាល់​បាន 8 គ្រាប់ និងរបូតវិញ 1 គ្រាប់ ។ ក្រុមនេះ​ធ្លាប់​ជាប់​​ជើង​ឯក​​4 ​ដង ក្នុង​ឆ្នាំ​1983 , 1985, 1993 ​និង 2003 ។ ក្រៅ​ពីនេះ ក្រុម​របស់គេ​​ធ្លាប់​ជាប់​​​ចំណាត់​​ថ្នាក់​លេខ 2 បី​ដង និង​លេខ 3 បី​ដង​​​ដែរ ។ 3 ​ប្រកួត​​​ចុង​ក្រោយ​​គឺ​លេង​​ស្មើ Eqypt 1-1 ក្នុងផ្ទះ​​ឈ្នះ Austria 3-0 ​និង​ឈ្នះ Panama 4-0 ក្នុង​ទឹក​ដី​កូឡុំប៊ី ។

Saudi Arabia ​ជា​ក្រុម​លេខ 2 ​មកពី​ពូល D ។  3 ​ប្រកួត​​ជម្រុះ​ក្នុង​ពូល គឺ  2-0-1 ​ទាត់​បាល់​​បាន​ 8 គ្រាប់ ​និង​របូតវិញ​ 2 គ្រាប់​ ។ ​ក្រុម​នេះ  មិនធ្លាប់​ជាប់​ជើង​​​ឯក​នោះទេ ។ ​3 ​ប្រកួត​​​​ចុង​​ក្រោយគឺ​លេង​ឈ្នះ Croatia 2-0 ក្រៅ​ផ្ទះ ឈ្នះ Guatemala 6-0 ​តែ​ចាញ់​​ Nigeria 2-0 ក្នុង​ទឹក​​ដី​​កូឡុំប៊ី ។       

(ពុំ​មាន​ប្រវត្តិ​​ជួបគ្នា)

Nigeria V England

Nigeria លេខ 1 មកពី​ពូល D ។ ​3 ​ប្រកួត​​ជម្រុះ​ក្នុង​ពូល គឺ 3-0-0 ទាត់​បាល់បាន 12  គ្រាប់​​​ និង​របូត​​វិញ​​2 ​គ្រាប់ ។  ក្រុមនេះ​មិន​ធ្លាប់​ជាប់​ជើង​ឯក​​តែ​ធ្លាប់​ទទួល​បាន​ចំណាត់ថ្នាក់​លេខ 2 ពីរ​​លើក​ក្នុងឆ្នាំ 1989 , 2005 និង​លេខ 3 ​ម្តង ​ក្នុងឆ្នាំ 1985 ។ 3 ​ប្រកួត​​ចុ​ងក្រោយ​គឺ​​លេង​ឈ្នះ Guatemala 5-0 ឈ្នះ Croatia 5-2 ​និង​ឈ្នះ Saudi Arabia 2-0 ក្នុង​ទឹក​ដីកូឡុំប៊ី ។

​England ជា​ក្រុម​​លេខ 3 ​មកពី​​ពូល F ។ ​3 ប្រកួតជម្រុះ​​ក្នុងពូល​គឺ 0-3-0 គ្មាន​ទាត់​បាល់បាន 1 គ្រាប់​​សោះ​ ​តែក៏គ្មាន​របូត​ដែរ ។ ក្រុម​នេះ​​​មិន​ធ្លាប់​ជាប់​ជើង​​​ឯកតែធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​បី​ម្តង ក្នុងឆ្នាំ​1993 ​និង​លេខ 4 ម្តង​ក្នុងឆ្នាំ 1981 ។ 3 ប្រកួត​​​ចុង​ក្រោយ​គឺ​លេង​​ស្មើ Korea DPR 0-0, ស្មើ Argentina 0-0 និង​ស្មើ​​ Mexico 0-0 ក្នុង​ទឹកដី​កូឡុំប៊ី ។

(ពុំ​មាន​ប្រវត្តិ​ជួបគ្នា)

France V Ecuador

France ​ជា​ក្រុម​លេខ 2 មកពី​ពូល A  ។ 3 ​ប្រកួត​ជម្រុះ​​ក្នុង​ពូល​គឺ 2-0-1 ​ទាត់​បាល់បាន 6 គ្រាប់ និងរបូត​​វិញ 5 គ្រាប់ ។ ក្រុម​នេះ មិនធ្លាប់​​​​​ជាប់​ជើង​ឯ​កនោះ​ទេ ។ 3 ​ប្រកួត​ចុង​ក្រោយគឺ​​​​ចាញ់ Colombia 4-1 ក្រៅ​ផ្ទះ ឈ្នះ Korea Rep 3-1 ​និង​ឈ្នះ Mali 2-0 ក្នុង​ទឹក​ដីកូឡុំប៊ី។

​Ecuador ​ជា​ក្រុមលេខ2 ​មកពី​ពូល C ។ 3 ​ប្រកួត​​ជម្រុះ​​​ក្នុង​ពូល​គឺ 1-1-1 ​ទាត់​បាល់បាន 4 គ្រាប់ និងរបូតវិញ 3 គ្រាប់ ។ ក្រុមនេះ​មិន​ធ្លាប់​ជាប់​ជើង​ឯក​នោះទេ ។ ​3 ​ប្រកួត​ចុង​ក្រោយគឺ​​​លេង​ស្មើ Australia 1-1 ចាញ់ Spain 2-0 ​តែ​ឈ្នះ Costa Rica 3-0 ក្នុង​ទឹក​ដី​កូឡុំប៊ី ។

(ពុំ​មាន​ប្រវត្តិ​ជួបគ្នា)