ល្បែងរកលុយ ! ពិតជារញ៉េរញ៉ៃមែននៅព្រំដែនតាកែវ
- តាកែវ
ខេត្តតាកែវ ៖ មហាជនក៏ដូចមន្ត្រីរាជការ និងជាពិសេសសមត្ថកិច្ចប្រដាប់អាវុធកំពុងឆ្ងល់ថា លោក គឹម ហាន មេបញ្ជាការងសឹកស្រុកអង្គរបូរី ហេតុអ្វីបានជាមានលិខិតបេសកកម្មទាំងលោក គឹម ហាន កំពុងអនុវត្តទោស ២ឆ្នាំតែទោសត្រូវព្យួរក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅចំណុចប្រឡាយ ០៩ កាលពីថ្ងៃទី ២៩ ខែកម្ភៈ ឆ្នាំ ២០២០ ។
ជុំវិញករណីខាងលើនេះលោក នាង សុភារ៉ា មេបញ្ជាការតំបន់ប្រត្តិបត្តិការសឹករងតាកែវ បានឱ្យអ្នកយកព័ត័មានដឹងថា ករណីលោក គឹម ហាន ក្នុងនាមមេបញ្ជាការរងសឹកអង្គរបូរីចុះឃាត់ទូកដឹកលៀសទាប្រាក់ក្នុង ១ទូក ១០០០ដុល្លារ លោកមិនបានដឹងទេតែលោក នាង សុភារ៉ា ឱ្យអ្នកកាសែតចូលទៅក្នុងបន្ទាយ ដើម្បីយកព័ត័មានលម្អិតពីអ្នកប្រចាំការ ។
គួររំលឹកថា តាមប្រភពច្បាស់ការណ៍ពីក្រុមមន្ត្រីសាលា ស្រុកអង្គរបូរីបានឱ្យដឹងថា កាលពីយប់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៦ មានទាហានស្រុកអង្គរបូរីមួយក្រុមដឹកនាំដោយលោក គឹម ហាន បានឃាត់ទូកដឹកលៀសចំនួន ២គ្រឿងនៅចំនុចជិតព្រំដែនច្រកបាក់ដៃដើម្បីទាប្រាក់ដោយអាងខ្លូនមានលិខិតបេសកកម្មពីថ្នាក់លើដើរចាប់បង្ក្រាប ។ តែសកម្មភាពនេះគ្មានឆ្លងយោបល់ លោក កង អាណាន់ ចៅហ្វាយស្រុកអង្គរបូរី ឬក្រុមមន្ត្រីជំនាញណាឡើយ ។
ជាក់ស្ដែងយប់ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៦ លោក គឹម ហាន បានដឹកនាំកំលាំងចុះទៅចាប់ទូកដឹកលៀសចំនួន ២គ្រឿង និងជំរិតទាប្រាក់ក្នុងមួយទូកៗចំនួន ១០០០ ដុល្លារ តែដោយសាម្ចាស់ទូកគ្មានលុយឱ្យកំលាំងលោក គឹម ហាន បាននាំគ្នាអូសទូកដឹកលៀសយកមកប្រគល់ឱ្យជំនាញជលផលស្នាក់ការភ្នំបាទេព ។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលលោក គឹម ហាន អូសទូកដឹកលៀសដល់ស្នាក់ការជលផលខាងលើមន្ត្រីជំនាញបានធ្វើការផាកពិន័យពីរលានរៀល រួចក៏ឱ្យទូកដឹកលើសចាកចេញទៅវិញ ។ នៅពេលទូកដឹកលៀសចេញទៅស្រាប់តែលោក គឹម ហាន នាំកំលាំងតាមចាប់បន្តទៀតព្រោះក្រុមលោកគឹម ហានមិនទាន់បានលុយ ២០០០ដុល្លារ ដូច្នេះទូកដឹកលៀសមិនអាចចាកចេញបានទេ ។
បើតាមសម្តីលោក ឌី ជាអ្នកដឹកលៀសទៅប្រទេសវៀតណាមតាមច្រកបាក់ដៃបានឱ្យអ្នកយកព័ត័មានយើងដឹងថា លោក គឹម ហាន ពិតជាបានជំរិតទារលុយពីទូកដឹកលៀសចំនួន ២គ្រឿងខាងលើមែន ដោយក្នុង ១ទូកៗ ១០០០ដុល្លារពិតមែន តែលោកមិនឱ្យ ទីបំផុតលៀសខាងលើស្អុយពេញទូក និងបានចាក់ចូលក្នុងស្ទឹងអស់ ។ បច្ចុប្បន្នទូកពីរគ្រឿងរក្សាទុកនៅសាលាស្រុកអង្គរបូរី ។
យោងតាមសម្ដីបុរសឈ្មោះ សង បានឱ្យដឹងថា ថ្មីៗនេះលោក គឹម ហាន បានឃាត់ទូកដឹកពងទាជំរិតដោយក្នុងមួយទូក ២០០០០រៀល ។ ទោះជាយ៉ាងណាលោក គឹម ហាន បានបដិសេធថា លោកមិនបានប្រព្រឹត្តដូចការលើកឡើងពីសំណាក់ម្ចាស់លៀសនោះទេ ៕
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព







ចែករំលែកព័តមាននេះ