ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដី​សារភាពប្រាប់មូលហេតុ ​ក្រោយផ្តា.ច់ជីវិត​ប្រពន្ធ​នៅ​ខេត្តតាកែវ ត្រូវ​សមត្ថកិច្ច​តាម​ចាប់​បាននៅ​ខេត្តព្រៃវែង

3 ថ្ងៃ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ជនសង្ស័យ​ដែល​បាន​ចាក់​សម្លាប់​ប្រពន្ធ​នៅ​ខេត្តតាកែវ ហើយ​រត់គេច​ខ្លួន​បាត់​ក្រោយ​ធ្វើ​សកម្មភាព​រួច ពេល​នេះ​ត្រូវ​សមត្ថកិច្ច​ស្រុក​ពារាំង ខេត្តព្រៃវែង ចាប់​ឃាត់ខ្លួន​បាន ហើយ ក្រោយ​រត់គេច​ខ្លួន​បាន​មួយ​ថ្ងៃ​។ គួររំលឹកថា ឮ​សំឡេង​ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា រួច​ក៏​ស្ងាត់ លុះ​កូន​ស្រែក​ប្រាប់​អ្នក​ជិតខាង​ប៉ុន្មាន​ម៉ាត់​នេះ ផ្អើល​នាំ​គ្នា​ទៅ​មើល ប្រទះ​ឃើញ​យ៉ាង​រន្ធ​.​ត់

ជនសង្ស័យ​ដែល​ជា​ប្ដី​មានឈ្មោះ ជុំ ផូ អាយុ 48 ឆ្នាំ ចំណែក​ស្ត្រី​រង​គ្រោះ​ដែល​ជា​ប្រពន្ធ​មានឈ្មោះនិល ចាន់​សុភា អាយុ​៥០​ឆ្នាំ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ក្នុងភូមិ​ដក​វ៉ា​ន ឃុំ​ឧត្តម​សូ​រិ​យា ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ ១១ និង ៤០​នាទី​ព្រឹក ថ្ងៃ​ទី​៧ សីហា នៅ​ភូមិ​ដក​វ៉ា​ន ឃុំ​ឧត្តម​សូ​រិ​យា ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​កើត​មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ​មួយ ដោយ​បុរស​ជា​ប្ដី​ឈ្មោះ ជុំ ផូ បាន​ចាក់​ប្រពន្ធ​ឈ្មោះ និល ចាន់​សុភា ជា​ច្រើន​កាំបិត​បណ្ដាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត រួច​បុរស​ជា​ប្ដី​បាន​រត់គេច​ខ្លួន​បាត់ ដោយ​គេ​មិន​បានដឹង​ថា ករណី​អំពើ​ហិង្សា​នេះ កើតឡើង​ដោយសារ​មូលហេតុ​អ្វី​នោះ​ទេ​។

ទោះជា​យ៉ាងណា​ក៏​ដោយ ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ខេត្តតាកែវ បាន​ចុះ​ដល់​កន្លែង​កើតហេតុ កសាង​សំណុំរឿង​តាម​នីតិវិធី និង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ជា​ប្ដី​ភ្លាម​ៗ និង​បាន​ផ្ដល់​ព័ត៌មាន​ពី​អត្តសញ្ញាណ​ជនសង្ស័យ ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ជួយ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ផង​ដែរ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ រហូត​មក​ដល់​ថ្ងៃ​ទី​៨ សីហា ជនសង្ស័យ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ កំពុង​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ពារាំង ខេត្តព្រៃវែង ទើប​កម្លាំង​នគរបាល​ស្រុក​ពារាំង ធ្វើការ​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​ថា មូលហេតុ​ដែល​គេ​ចាក់​សម្លាប់​ប្រពន្ធ មិនមែន​ដោយសារ​រឿង​ប្រច​ណ្ឌ័ ឬ​គំនុំ​អ្វី​ទេ ប៉ុន្តែ​គឺ​ដោយសារ​ខឹង​ប្រពន្ធ​មិន​ដាំបាយ​ឲ្យ​ហូប​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង ដើម្បី​សាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕