ក្រោយធ្លាក់ចុះជាបន្តបន្ទាប់តាំងពីឆ្នាំមុនមកដល់ពេលនេះ សញ្ញានៃកំណើនបានកម្រើកឡើង ទោះជាភាគរយនៃការកម្រើកនោះទាបក៏ដោយ ប៉ុន្តែសញ្ញានេះ គឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យទេសចរណ៍នៅកម្ពុជា ។

តាមស្ថិតិនៅខែកក្កដា នៃឆ្នាំ២០២៦ រមណីដ្ឋានអង្គរបានទទួលភ្ញៀវទេសចរចិន សរុបចំនួន៥.៧៥១ នាក់ មានកំណើនកើនឡើង០,៥៤ភាគរយ បើប្រៀបធៀបទៅនឹងខែកក្កដាឆ្នាំមុន និងជំរុញឱ្យប្រទេសចិនឈរនៅលំដាប់កំពូលសម្រាប់ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិមកកាន់អង្គរនាខែនោះ ។

ទីបុរាណដ្ឋានអង្គរដែលមានទំហំ៤០១គីឡូម៉ែត្រការ៉េ ដែលមានទីតាំងនៅភាគពាយ័ព្យនៃខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏សំខាន់របស់ប្រទេស បានទាក់ទាញភ្ញៀវទេសចរចិន ចំនួន៣៩.៧៤២នាក់ ក្នុងរយៈពេល៧ខែដំបូង នៃឆ្នាំ២០២៦ ធ្លាក់ចុះ ២៥,៤ភាគរយ ។
នេះគឺជាសក្ខីកម្មមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងរដ្ឋាភិបាល និងវិស័យឯកជន ហើយជាពិសេស គឺអាចជាផលមួយនៃគម្រោងសាកល្បងលើកលែងទិដ្ឋាការជូនអ្នកទេសចរជនជាតិចិន ស្របពេលដែលកម្ពុជាមានជើងហោះហើរជាច្រើន ពីចិនមក កម្ពុជា ៕
ចែករំលែកព័តមាននេះ