ល្បីណាស់ ! រឿងពាក់ស្បែកខ្លាជា.ន់ក្បាលទូកដឹកលៀសយកប្រាក់
- តាកែវ
ខេត្តតាកែវ ៖ យោងតាមប្រភពច្បាស់ការណ៍ពីក្រុមមន្ត្រីសាលាស្រុកអង្គរបូរីបានឱ្យដឹងថា កាលពីយប់ថ្ងៃទី ០៧ ខែសីហាឆ្នាំ ២០២៦ មានទាហានស្រុកអង្គរបូរីមួយក្រុម ដឹកនាំដោយលោក គឹម ហាន បានឃាត់ទូកដឹកលៀសចំនួន ២គ្រឿងនៅចំនុចជិតព្រំដែនច្រកបាក់ដៃដើម្បីទារប្រាក់ ។ ប្រភពដដែលបានបន្តទៀតថាក្រុមលោក គឹម ហាន មានតួនាទីជាមេបញ្ជាការងសឹកអង្គរបូរី អាងខ្លូនមានលិខិតបេសកកម្មពីថ្នាក់លើដើរចាប់បង្ក្រាបដោយគ្មានឆ្លងយោបល់ លោក កង អាណាន់ ចៅហ្វាយស្រុកអង្គរបូរី ឬក្រុមមន្ត្រីជំនាញណាឡើយ ។
ជាក់ស្ដែងកាលពីយប់ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៦ លោក គឹម ហាន បានដឹកនាំកំលាំងចុះទៅចាប់ទូកដឹកលៀសចំនួន ២គ្រឿង និងទាប្រាក់ក្នុងមួយទូកៗចំនួន ១០០០ដុល្លា រតែដោយសារម្ចាស់ទូកគ្មានលុយឱ្យកំលាំងលោក គឹម ហាន បាននាំគ្នាអូសទូកដឹកលៀសយកមកប្រគល់ឱ្យជំនាញជលផលស្នាក់ការភ្នំបាទេព ។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលលោក គឹម ហាន អូសទូកដឹកលៀសដល់ស្នាក់ការជលផលខាងលើមន្ត្រីជំនាញបានធ្វើការផាកពិន័យពីរលានរៀល រួចក៏ឱ្យទូកដឹកលៀសចាកចេញទៅវិញ ។ នៅពេលទូកដឹកលៀសចេញទៅស្រាប់តែលោក គឹម ហាន នាំកំលាំងតាមចាប់បន្តទៀតព្រោះក្រុមលោក គឹម ហាន មិនទាន់បានលុយ ២០០០ដុល្លារ ដូច្នេះទូកដឹកលៀសមិនអាចចាកចេញបានទេ ។
បើតាមសម្តីលោក ឌី ជាអ្នកដឹកលៀសទៅប្រទេសវៀតណាមតាមច្រកបាក់ដៃបានឱ្យអ្នកយកព័ត័មានដឹងថា លោក គឹម ហាន ពិតជាបានទារលុយពីទូកដឹកលៀសចំនួន ២គ្រឿងខាងលើមែន ដោយក្នុង១ទូកៗ ១០០០ដុល្លារពិតមែន តែលោកមិនឱ្យទីបំផុតលៀសខាងលើស្អុយពេញទូក និងបានចាក់ចូលក្នុងស្ទឹងអស់ ។ បច្ចុប្បន្នទូកពីរគ្រឿងរក្សាទុកនៅសាលាស្រុកអង្គរបូរី ។
យោងតាមសម្ដីបុរសឈ្មោះ សង បានឱ្យដឹងថា ថ្មីៗនេះលោក គឹម ហាន បានឃាត់ទូកដឹកពងទា ដោយក្នុងមួយទូក ២០០០០រៀល ។ លោក សង ជាអ្នកដឹកពងទាមកពីប្រទេសវៀតណាមបញ្ជាក់ថា លុយលោកមិនស្ដាយទេ តែអ្វីដែរលោកស្ដាយគឺគ្រាន់តែលុយ ២០០០០រៀលចាំបាច់អីដកកាំភ្លើងមកគំរាមរូបលោកទៅវិញ ។ ពាក់ពន្ធ័ករណីខាងលើលោក គឹម ហាន បានបដិសេធថា លោកមិនបានប្រព្រឹត្តដូចការលើកឡើងពីសំណាក់ម្ចាស់លៀសនោះទេ ៕
ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព





ចែករំលែកព័តមាននេះ