ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធី​ភី​ស៊ី ភី​ហ្សា​- The Pizza Cambodia បង្កើត​បណ្តាញ​ផ្គត់ផ្គង់​ក្នុងស្រុក តាម​រយៈ​ការ​ចាប់​ដៃគូ​អាជីវកម្ម​មួយ​ជំហាន​ម្តង​ៗ

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធី​ភី​ស៊ី ភី​ហ្សា​- The Pizza Cambodia តែងតែ​បង្ហាញ​ពី​គោលបំណង​ក្នុង​ការ​រីក​ចម្រើន​អាជីវកម្ម​រួម​គ្នា​នៅ​កម្ពុជា ដែល​នេះ​មិនមែន​ត្រឹមតែ​ជា​ការ​សហការ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​កសាង​ភាព​ជោគជ័យ​ជាមួយ​គ្នា ដោយនៅ​ថ្ងៃ​ទី​៧ សីហា ២០២៦ TPC Pizza បាន​ប្រកាស​បង្ហាញ​ដៃគូ​អាជីវកម្ម​របស់​ខ្លួន យ៉ាង​ឱ​ឡា​រឹក​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ភ្នំពេញ ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ TPC Pizza ឱ្យ​ដឹង​ថា ​ការ​ប្តេជ្ញា​ចិត្ត​របស់ធី​ភី​ស៊ី ភី​ហ្សា​- The Pizza Cambodia ក្នុង​ការ​គាំទ្រ​អាជីវកម្ម​នៅ​ក្នុងស្រុក បាន​ឈាន​ទៅ​មុខ​មួយ​ជំហាន​ទៀត​ហើយ ដោយ​បាន​ប្រកាស​ជា​ផ្លូវការ​ពី​ដៃគូ​ជាមួយ​ផលិតផល អស្ចារ្យ​ហ្វូ​ត (Osja Foods) ដែល​ជា​អ្នក​ផលិត​ចំណីអាហារ​របស់​ខ្មែរ ដើម្បី​នាំ​យក​សាច់ក្រក (Hotdog) និង​សាច់​ជ្រូក​បី​ជាន់ (Bacon) ដ៏​មានឱជារស​ឈ្ងុយ​ឆ្ងាញ់ មក​បន្ថែម​នៅ​លើ​មុខម្ហូប​ថ្មី​របស់​ខ្លួន​។

បន្ថែម​ពី​នេះ ​ក៏​មានការ​ចូលរួម​ពី​ក្រុមហ៊ុន HMC ដែល​ជា​ដៃគូ​ផ្គត់ផ្គង់​សាច់​មាន់​ដែល​មានគុណ​ភាព​ខ្ពស់​សម្រាប់​បំពេញតំរូវការ​អតិថិជន និង​ក្រុមហ៊ុន K Safe Fresh ដែល​ជា​ដៃគូ​ផ្គត់ផ្គង់​បន្លែស្រស់​ប្រកបដោយ​ស្តង់ដារ​ត្រឹមត្រូវ​។ វត្តមាន​របស់​ដៃគូ​ផ្គត់ផ្គង់​ក្នុងស្រុក​ទាំង​អស់នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ជ្រើសរើស​វត្ថុធាតុដើម ដើម្បី​បង្កើត​ឡើង​នូវ​រសជាតិ​ភី​ហ្សា​ដ៏​ឈ្ងុយ​ឆ្ងាញ់​ដែល​ប្រជាជន​កម្ពុជា​កំពុង​និយម​គាំទ្រ​នា​ពេល​បច្ចុប្បន្ន ហើយ​វា​ក៏​ជា​ការ​រំលឹក​ឡើង​វិញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​រយៈពេល​វែង​របស់ ធី​ភី​ស៊ី ភី​ហ្សា​- The Pizza Cambodia ក្នុង​ការ​បន្តការងារ​ជាមួយ​អ្នក​ផ្គត់ផ្គង់ និង​អាជីវកម្ម​នៅ​ក្នុងស្រុក​។

លោក ទេព វិ​រៈ នាយក​គ្រប់គ្រង​ទូទៅ​នៃ ធី​ភី​ស៊ី ភី​ហ្សា​- The Pizza Cambodia បាន​មាន​ប្រសាសន៍​ថា​៖ «​ក្រុមហ៊ុន អស្ចារ្យ​ហ្វូ​ត (Osja Foods) គឺជា​ដៃគូ​ដ៏​លេចធ្លោ​មួយ ដោយសារ​ពួក​គេ​មាន​ស្តង់ដារ​ការងារ​ខ្ពស់​ដូច​គ្នា​នឹង​យើង​ដែរ​។ ការ​ចាប់​ដៃគូ​ជាមួយ​ពួក​គេ មិនមែន​ត្រឹមតែ​ដើម្បី​បង្កើត​ភី​ហ្សា​នេះ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា អាជីវកម្ម​ខ្មែរ​ពិតជា​អាច​ដើរ​ទន្ទឹម​គ្នា​ស្រប​តាម​ស្តង់ដារ »​។សម្រាប់​ក្រុមហ៊ុន Osja Foods វិញ ភាព​ជា​ដៃគូ​នេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​ក្នុង​ការ​នាំ​យក​ផលិតផល​ក្នុងស្រុក​ទៅ​បង្ហាញ​ជូន​អតិថិជន​កាន់តែ​ទូលំទូលាយ​។

លោក សយ ចាន់​ប៊ុ​ណ្ណា ប្រធាន​រោងចក្រ​កែ​ច្នៃ​សាច់​នៃ​ក្រុមហ៊ុន Osja Foods បាន​លើក​ឡើង​ថា​៖ «​ធី​ភី​ស៊ី ភី​ហ្សា​- The Pizza Cambodia គឺជា​ម៉ាក​សញ្ញា​ដ៏​គួរ​ឱ្យ​ទុកចិត្ត​មួយ ហើយ​យើង​ពិតជា​មាន​ក្តី​រំភើប​ណាស់​ដែល​បាន​សហការ​ជាមួយ​គ្នា​។ នេះ​ក៏​បាន​បង្ហាញ​ថា​អ្នក​ផលិត​ក្នុងស្រុក​ដូច​ជា​យើង ក៏​ទទួល​បាន​ឱកាស​បង្ហាញ​សមត្ថភាព​នៅ​លើ​ឆាក​កាន់តែ​ធំ និង​អាច​រីក​ចម្រើន​ទៅ​មុខ​ទៀត ដោយសារ​តែ​មាន​ម៉ាក​សញ្ញា​ធំ​កម្រិត​នេះ​ជឿជាក់​លើ​អ្វី​ដែល​យើង​ផលិត​»​។

ធី​ភី​ស៊ី ភី​ហ្សា​- The Pizza Cambodia មើលឃើញ​ថា នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​គោលដៅ​ដ៏​ធំធេង​ជាង​នេះ ពោល​គឺ​ការ​ជម្រុញ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​អ្នក​ផ្គត់ផ្គង់​ក្នុងស្រុក​ដ៏​រឹង​មាំ​មួយ​នៅ​កម្ពុជា ដែល​អាជីវកម្ម​បង្កើត​ឡើង​ដោយ​ជនជាតិ​ខ្មែរ​ដូច​ជា អស្ចារ្យ​ហ្វូ​ត (Osja Foods) មានឱកាស​រីក​ចម្រើន​ទៅ​មុខ​ទន្ទឹម​គ្នា​នឹង​ម៉ាក​សញ្ញា​ធំ​ៗ​ដែល​ពួក​គេ​កំពុង​ផ្គត់ផ្គង់​ឱ្យ​។ ជា​ផ្លែផ្កា​ដំបូង​បង្អស់​នៃ​ភាព​ជា​ដៃគូ​នេះ បាន​បង្ហាញខ្លួន​នៅ​លើ​មុខម្ហូប​ថ្មី នោះ​គឺ​ភី​ហ្សា ហត​ដក បេ​ក​ខិ​ន រ៉ូ​ល (Hotdog Bacon Roll Pizza) ដែល​សំបក​ធ្វើ​ឡើង​ពី​សាច់ក្រក​(Hotdog) និង​សាច់​ជ្រូក​បី​ជាន់ (Bacon) របស់​ក្រុមហ៊ុន អស្ចារ្យ​ហ្វូ​ត (Osja Foods) ផ្តល់​ជូន​នូវ​រសជាតិ​យ៉ាង​ឈ្ងុយ​ឆ្ងាញ់​ក្នុង​គ្រប់​ម៉ាត់​។ ភី​ហ្សា​ថ្មី​នេះ នឹង​មាន​លក់​ចាប់ពី​ថ្ងៃ​ទី​៨ ខែសីហា នេះ​តទៅ នៅ​គ្រប់​សាខា ធី​ភី​ស៊ី ភី​ហ្សា​- The Pizza Cambodia ទូ​ទាំង​ប្រទេស​។

សូម​អញ្ជើញ​ទៅ​កាន់​សាខា TPC Pizza ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ដើម្បី​ភ្លក្ស​រសជាតិ​ថ្មី​នេះ ឬ​តាមដាន​ព័ត៌មាន​ថ្មី​ៗ​បន្ថែម​ទៀត​តាម​រយៈ https://www.facebook.com/TPCPizzaCambodia ។ អត្ថបទ៖ សហការ