ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! ឃ្លាំងដាក់អីវ៉ាន់របស់មន្ទីរពេទ្យបង្អែកស្រុកពួក ខេត្តសៀមរាប ត្រូវអគ្គិភ័យឆាប​ឆេះ អស់ស្ទើរទាំងស្រុង​

1 អាទិត្យ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក ដែល​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ ឃ្លាំង​ដាក់​ឥ​វ៉ា​ន់ ទាំង​ព្រឹក បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ខេត្តសៀមរាប ។​       

ហេតុការណ៍​អគ្គី​ភ័យ​ឆាបឆេះ​ឃ្លាំង​ដាក់​ឥ​វ៉ា​ន់​របស់​ម​ម្ទី​រ​ពេទ្យ​បង្អែក​ស្រុក​​ពួក​នោះ​បាន​កើតហេតុ​នៅ​វេលា​ម៉ោង​៨ និង​៣០ នាទី​ព្រឹក ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ ២០២៦ ស្ថិត​នៅ​ចំណុច​ក្នុង​បរិវេណ មន្ទីរពេទ្យ​បង្អែក​ពួក ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។

ប្រភព​ព័ត៌មាន ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ៧ ខែសីហា ឆ្នាំ​២០២៦ នេះ​ថា ដោយ​មានការ​ចូលរួម និង បញ្ជា​ផ្ទាល់​ពី សំណាក់​លោក ឧត្តម សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​សៀម រាប បានឱ្យ កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀម រាប ចុះ​ជួយ​អន្តរាគមន៍ ករណី​ឆេះ​ឃ្លាំង​ដាក់​ឥ​វ៉ា​ន់​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក​រួច​មក កម្លាំង​យើង​បាន​ចុះ​ជួយ​អន្តរាគមន៍ នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៦ ថា មាន​អគ្គិភ័យ​ឆេះ​ឃ្លាំង​មន្ទីរពេទ្យ​បង្អែក​ពួក នៅ​ជិត​កន្លែង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ខាងលិច​ផ្សារ​ពួក ក្នុង​នោះ : -​កម្លាំង​នគរបាល​ក្នុង​អធិការដ្ឋាន ។ -​កម្លាំង​នគរបាល​ប៉ុស្តិ៍ ។ -​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ។

​កម្លាំង​ក្រុម​គ្រូពេទ្យ ។ -​កម្លាំង​ប្រជា​ការពារ​ភូមិ ។​-​អាជ្ញាធរ​ភូមិ​.​ឃុំ និង​ប្រជាពលរដ្ឋ ។ .​ប្រើប្រាស់​-​រថយន្ត​ពន្លត់​របស់​អធិការដ្ឋាន​ស្រុក ១​គ្រឿង ។ -​រថយន្ត​ស្នងការដ្ឋាន​ខេត្ត ៣​គ្រឿង =​បាញ់​ទឹក​អស់​ចំនួន ៤​ឡាន និង​ប្រើ​តំណរ​ទុយោ​ក្បាលទឹក​នៅ​មុខ​អធិការដ្ឋាន​ស្រុក បាញ់​ទឹក​ពន្លត់ភ្លើង​បាន​រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក នា​ថ្ងៃខែ​ឆ្នាំ​ដដែល ។ ប្រភព​បញ្ជាក់​ថា ករណី​ឆេះ ឃ្លាំង ដាក់​ឥ​វ៉ា​ន់ របស់​មន្ទីរពេទ្យ​បង្អែក​ពួក ត្រូវ​បាន ខូចខាត​:-​អគារ​ឈើ​១​ខ្នង ទំហំ​ទទឹង​6ម៉ែត្រ​ × បណ្ដោយ​30ម៉ែត្រ​ បណ្ដាល​ឱ្យ​ឆេះ​ខូចខាត ១​បន្ទប់​ផ្នែក​ខាងជើង ទំហំ​6ម៉ែត្រ​ × 6ម៉ែត្រ​ ។

ប្រភព​ពី​សមត្ថកិច្ច បាន​បញ្ជាក់​ទៀត​ថា​-​តាម​ការ​បញ្ជាក់​ពី​លោកគ្រូ​ពេទ្យ​គ្រប់គ្រង​ឃ្លាំង បានឱ្យ​ដឹង​ថា ខូចខាត ដូច​ជា ឯកសារ ថ្នាំ​អំ​ពូ​ល ថ្នាំ​គ្រាប់ សេរ៉ូម (​ប្រភេទ​ថ្នាំ​ព្យាបាល​កូ​វីត​-19) គិត​សរុប​ជា​ទឹកប្រាក់​ប្រហែល​ចំនួន ១០០០០$(​មួយ​ម៉ឺន​)​ដុល្លារ​អា​មេ​រិ​ក​។

​មូលហេតុ​នៃ​ការ​ឆេះខាងលើនេះ​ បើ​ផ្អែក​តាម​ប្រភព​ព័ត៌មាន​ក្រុម​គ្រូពេទ្យ និង​អ្នក​នៅ​ជុំវិញ​កន្លែង​កើតហេតុ ​សន្និដ្ឋាន​ជាបឋម​ថា​ បណ្តាល​មក​ពី​ទុ​សេ​ខ្សែភ្លើង​(​ឆ្លង​ចរន្តអគ្គិសនី​)​។

បច្ចុប្បន្ន ភ្លើង​ឆេះ ឃ្លាំង​ដាក់​ឥ​វ៉ា​ន់ របស់​មន្ទីរពេទ្យ​បង្អែក​ពួក អស់​ទឹកប្រាក់​ប្រមាណ ១០០០០ ដុល្លារ​៕