ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រន្ទះបាញ់កាច! សម្លាប់មនុស្សយ៉ាងតិច ២០នាក់ នៅ​ឥណ្ឌា​

1 ខែ មុន

ទីក្រុងញូវដែលី៖ យ៉ាងហោចណាស់មនុស្សចំនួន២០នាក់បានស្លាប់ដោយសារ រន្ទះបាញ់នៅរដ្ឋ​ភាគខាងកើតប្រទេសឥណ្ឌា ​ខណៈភ្លៀងមូសុងកំពុងធ្លាក់ខ្លាំង និងបង្កការខូចខាតនៅតំបន់ជាច្រើន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី៦ ខែសីហានេះ។

សារព័ត៌មានរដ្ឋ All India Radio បានរាយការណ៍ថា​តំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ​មានអ្នកស្លាប់ ១១នាក់ដែលជាចំនួនខ្ពស់ជាងគេក្នុងរដ្ឋ។

នាយកដ្ឋានឧតុនិយមឥណ្ឌា ​បានចេញសេចក្តីណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ដោយសាររដូវមូសុងបានកាន់តែខ្លាំងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង អមដោយផ្គរ រន្ទះ និងការខូចខាតនៅតំបន់ជាច្រើន។

អាជ្ញាធរក៏បានប្រកាស ពីការព្រមានកម្រិតពណ៌ទឹកក្រូច​សម្រាប់រយៈពេល ៣ថ្ងៃខាងមុខ នៅតំបន់ភាគពាយ័ព្យ និងភាគកណ្តាលនៃរដ្ឋ Jharkhand ដោយព្រមានពីហានិភ័យភ្លៀងធ្លាក់ខ្លាំង និងគ្រោះរន្ទះបន្តកើតមាន​៕