សោកស្តាយ! ផ្ទះគ្រូបង្រៀន ត្រូវអគ្គិភ័យឆេះអស់១ខ្នងទាំងស្រុង ខណៈម្ចាស់ចាក់សោទុកចោល
- សៀមរាប
ខេត្តសៀមរាប ៖ អគ្គិភ័យ ឆាបឆេះផ្ទះ របស់ពលរដ្ឋ ០១ ខ្នង អស់ទាំងស្រុង ខណៈ ម្ចាស់ ផ្ទះ ចាក់សោ ទុកចោលបង្កការភ្ញាក់ផ្អើល រហូតដល់សមត្ថកិច្ចទាំងយប់អាធ្រាត។ ហេតុការណ៍:ឆេះផ្ទះពលរដ្ឋនោះបានកើតឡើងនៅវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃទី៥ ខែ សីហា ឆ្នាំ ២០២៦ ត្រង់ចំណុចផ្ទះក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងពន្លត់រលត់ទាំងស្រុង ទៅវិញនៅម៉ោង១២និង ៥០នាទីអាធ្រាតឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំដដែល។
បើតាមប្រភពពីសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀម រាប បានប្រាប់ឱ្យដឹងនៅព្រឹក ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៦ នេះថា មានករណីអគ្គភ័យឆេះផ្ទះ របស់ប្រជាពលរដ្ឋ ០១ខ្នង ទំហំ ៥ម៉ែត្រx៥ម៉ែត្រ ថ្ម.ក្រោម.ឈើលើ ដែលមានម្ចាស់ផ្ទះឈ្មោះ សួរ វ៉ាន់ស៊ី ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរគ្រូបង្រៀន មានអាស័យដ្ធានសព្វថ្ងៃ ក្នុងភូមិស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប បណ្ដាល ឱ្យខូចខាតដូចជា:-ម៉ាសុីនត្រជាក់ ០១គ្រឿង ។ -គ្រែឈើ ចំនួន០៣។-ទូរទឹកកក ០១ គ្រឿង ។ -ធុងបាស ០១គូ ។ -ខោអាវ និង របស់ប្រើ ប្រាស់ អស់ មួយចំនួន ។ ករណី-ភ្លេីងឆេះនេះមិន បណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនិងមិនប៉ះពាល់ទ្រព្យសម្បត្តិឡេីយ ។
ប្រភពបញ្ជាក់ថា បន្ទាប់ពីមានករណី ឆេះផ្ទះពលរដ្ឋនោះ ត្រូវបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន០៥គ្រឿង ក្នុងនោះមានះ-រថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាបចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្ត ។ -រថយន្តពន្លត់អគ្គិភ័យកងរាជ អាវុធហត្ថខេត្តសៀមរាប ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ។ -រថយន្តពន្លត់អគ្គិភ័យអាជ្ញាធរអប្សរាចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២ រថយន្ត ។ មូលហេតុ: ទុស្សេខ្សែភ្លើង ព្រោះម្ចាស់ផ្ទះចាក់សោរចោល។
បច្ចុប្បន្ន ករណី ភ្លើងឆេះផ្ទះ របស់ប្រជាពលរដ្ឋ អស់ទាំង ស្រុង នៅក្នុងក្រុងសៀមរាប នេះ បើគិតជាទឹកប្រាក់ អស់ ប្រមាណ ជិត ១០០០០ ដុល្លារ ៕












ចែករំលែកព័តមាននេះ