ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ឱ្យពេលអ៉ីរ៉ង់បើកច្រកសមុទ្រហ័រមូសជាបន្ទាន់ បើមិនដូច្នោះទេ​នឹងប្រឈមមុខនឹងការវា.យប្រ.ហា.រដ៏ខ្លាំងក្លា

1 អាទិត្យ មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ អះអាង​ថា ច្រក​សមុទ្រ​ហ័​រមូ​ស​នឹង​បើក​វិញ​ក្នុង​ពេល​ដ៏​ឆាប់​បំផុត បើ​មិន​ដូច្នេះ​ទេ ​អ៉ី​រ៉​ង់​នឹង​រង​ការ​វាយប្រហារ​ដ៏​ខ្លាំង​ និង​លើក​ឡើង​ថា កិច្ចព្រមព្រៀង​មួយ​អាច​សម្រេច​បាន​នា​ថ្ងៃ​ទី​៦ ​សីហា​ ។

លោក​ដូ​ណា​ល់​ត្រាំ​ ថ្លែង​បន្ត​ទៀត​ថា យើង​បាន​ពិភាក្សា​គ្នា​ល្អ​ណាស់ ដោយ​ក្រុង​តេ​ហេ​រ៉​ង់​ចង់​ឲ្យ​ទទួល​បាន​កិច្ចព្រមព្រៀង​
មួយ​។ ពេល​លោក​ឡើង​យន្តហោះ​ប្រធានាធិបតី​ទៅ​កាន់​ឡាស់​វេ​ហ្គា​ស់ លោក​ត្រាំ​វាយតម្លៃ​ថា កិច្ចព្រមព្រៀង​នោះ​អាច​សម្រេច​បាន​នា​ថ្ងៃ​ទី​៥​ ឬ​ទី​៦​ សីហា​។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក ​លោក​ម៉ា​កូ​រ៉ូ​ប៊ី​យ៉ូ​ កាលពី​ថ្ងៃ​ទី​៤​ សីហា រៀបរាប់​ពី​ការ​រីក​ចម្រើន​នានា ក្នុង​ការ​ចរចា​ជាមួយ​
អ៉ី​រ៉​ង់​ និង​អូ​ម៉​ង់ ​ដែល​ស្ថិត​នៅ​ជាប់មាត់​ច្រក​សមុទ្រ​ហ័​រ​មូស​ ។ កាសែត​អា​មេ​រិ​កមួយ​ដែល​ដកស្រង់​បណ្ដា​ប្រភព​តំបន់​និយាយ​ថា កិច្ចព្រមព្រៀង​បណ្ដោះអាសន្ន​សម្រាប់​រយៈពេល​៦០​ថ្ងៃមួយ កំពុង​តែ​ពិភាក្សា​ដើម្បី​រៀបចំ​ការ​ឆ្លងកាត់​ច្រក​សមុទ្រ​នោះ រវាង​
អ៉ី​រ៉​ង់​និង​អូ​ម៉​ង់​។

កិច្ចព្រមព្រៀង​ដំបូង​នោះ​គ្រោង​ថា រាល់​ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ​ត្រូវ​ចូល​តាម​ច្រក​សមុទ្រ​ប៉ែក​ខាងជើង​ក្នុង​ដែនទឹក​អ៉ី​រ៉​ង់ ហើយ​រាល់​នាវា​ដែល​ចេញ​ត្រូវ​បើក​តាម​ផ្លូវ​ប៉ែក​ខាងត្បូង ក្នុង​ដែនទឹក​ត្រួតត្រា​ដោយ​អូ​ម៉​ង់ រួច​ការ​ចេញចូល​មិន​ចាំបាច់​មានការ​បង់ប្រាក់​ និង​ការ​អនុញ្ញាត​។ ផ្លូវទឹក​ខាងត្បូង​នឹង​ត្រូវ​ដោះ​មីន​ចេញ ក្នុង​ដំណាក់កាល​៦០​ថ្ងៃ​នោះ​។

ការ​ខិតខំ​ស្វែងរក​ដំណោះស្រាយ​តាម​ការទូត​នោះ នាំ​ឲ្យ​តម្លៃ​ប្រេង​ធ្លាក់​ចុះ​វិញ​ច្រើន​ដោយ​តម្លៃ​ប្រេង​ឆៅ​BRENT ​ធ្លាក់​មក​នៅ​ត្រឹម​៧៨,៤៧​ដុល្លារ​ ក្នុង​១​ធុង​ ហើយ​តម្លៃ​ប្រេង​ឆៅ​WTI ធ្លាក់​មក​នៅ​ត្រឹម​៧៤,៧៣​ដុល្លារ​ក្នុង​មួយ​ធុង​ ៕