ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណឺតាន់​យ៉ាហ៊ូ​​ថា​គ្មាន​ការ​ដក​កង​ទ័ព​អ៊ីស្រាអែល​ពី​ហ្កា​ហ្សា​ទេ​​លុះ​ត្រា​តែ​ក្រុម​ហាម៉ាស់​ទ.ម្លា.ក់​អា.វុ.ធ​​ជា​មុន​​សិន

1 អាទិត្យ មុន

ទី​ក្រុង​យេរូសាឡឹម៖ នាយក​រដ្ឋ​​មន្ត្រី​អ៊ីស្រា​អែល​ លោក​ណឺតាន់​យ៉ាហ៊ូ ប្រកាស​ច្បាស់​ៗ​នៅ​ថ្ងៃ​នេះ​ថា​​លោក​នឹង​មិន​ដក​កង​ទ័ព​ថយ​ចេញ​ពី​តំបន់​ហ្កាហ្សា​ជា​ដាច់​ខាត​រហូត​ដល់​​ក្រុម​ហាម៉ាស់​ទម្លាក់​អាវុធ​ទាំង​ស្រុង​ និង​ដក​ថយ​ពី​តំបន់​នេះ។ ពាក្យ​សម្ដី​នេះ​ផ្ទុយ​ពី​​​កិច្ច​ព្រម​ព្រៀង​ដែល​ប្រកាស​ដោយ​លោក​ដូណាល់​ត្រាំ​។ ​ពាក្យ​សម្ដី​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​ធ្វើ​ឱ្យ​គេ​មាន​វិមតិ​សង្ស័យ​ថា​កិច្ច​ព្រម​ព្រៀង​ដើម្បី​កាត់​រំសាយ​អាវុធ​ពី​ក្រុម​ហាម៉ាស់​ប្រហែល​ជា​មិន​ទទួល​បាន​ជោគ​ជ័យ​ទេ​។ នេះ​ជា​ចំណុច​សំខាន់​សម្រាប់​ការ​បិទ​បញ្ចប់​សង្គ្រាម​ជា​ស្ថា​ពរ​។ ម៉្យាង​ទៀតពាក្យ​សម្ដី​នេះ​ជា​ការ​ប្រឆាំង​ជំទាស់​ជា​ចំហ​​ទៅ​នឹង​​គោល​ជំហរ​របស់​រដ្ឋាភិបាល​លោក​ត្រាំ​ ហើយ​វា​ជា​ករណី​ដ៏​កម្រ​​ដែល​អ៊ីស្រា​អែល​ធ្វើ​អត្ថា​ធិប្បា​បែប​នេះ​។

យោង​តាម​កិច្ច​ព្រម​ព្រៀង​នោះ ក្រុម​ហាម៉ាស់​ត្រូវ​ចាប់​ផ្ដើម​កាត់​រំសាយ​អាវុធ​របស់​ខ្លួន​ ចំណែក​អ៊ីស្រា​អែល​ត្រូវ​បញ្ឈប់​ការ​វាយ​ប្រហារ​ និង​ចាប់​ផ្ដើម​ដក​កង​ទ័ព​ជា​​បណ្ដើរ​ៗ​ចេញ​ពី​តំបន់​ហ្កា​ហ្សា​ដែល​សព្វ​ថ្ងៃ​នេះ​ពួកគេ​គ្រប់​គ្រង​ប្រហែល​៦០%។ លក្ខ​ខណ្ឌ​នេះ​ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​បទ​ឈប់​បាញ់​កាល​ពី​ខែ​តុលា​​​​ដែល​នាំ​ទៅ​ដល់​ការ​បិទ​បញ្ចប់​ប្រតិ​បត្តិ​ការ​សឹក​របស់​អ៊ីស្រា​អែល​មួយ​ភាគ​ធំ និង​ដោះ​លែង​ចំណាប់​ខ្មាំង​ដែល​នៅ​សេស​សល់​ទាំង​ប៉ុន្មាន​។ ​លោក​ណឺតាន់​យ៉ាហ៊ូ​នឹង​ឆ្លង​កាត់​ស្ថាន​ភាព​ដ៏​លំបាក​មួយ​ផ្នែក​នយោ​បាយ​នៅ​ពេល​មាន​ការបោះ​ឆ្នោត​នា​ខែ​តុលា​ខាង​មុខ​នេះ​។ លោក​សង្កត់​ធ្ងន់​ថា​អ្វី​ដែល​ជា​ចំណុច​សំខាន់​គឺ​ក្រុម​ហាម៉ាស់​ត្រូវ​តែ​កាត់​រំសាយ​អាវុធ​ជា​មុន​សិន​។ លោក​ថ្លែង​បន្ត​ទៀត​ថា​កង​ទ័ព​អ៊ីស្រា​អែល​នឹង​បន្ត​ចាត់​វិធាន​ការ​ដែល​ចាំ​បាច់​គ្រប់​យ៉ាង​ដើម្បី​ការ​ពារ​ខ្លួន ​ការ​ពារ​​ដែន​ដី​ដែល​ពួក​គេ​កាន់​កាប់​ និង​​ការ​ពារ​ពល​រដ្ឋ​អ៊ីស្រា​អែល​។

លោក​ថ្លែង​បន្ត​ទៀត​ថា​រដ្ឋាភិបាល​លោក​ត្រាំ​បាន​ផ្ញើ​ទៅ​ឱ្យ​អ៊ីស្រា​អែល​នូវ​សេចក្ដី​ព្រាង​នៃ​កិច្ច​ព្រម​ព្រៀង​បញ្ចប់​សង្គ្រាម​។ យើង​មិន​ឯក​ភាព​តាម​សំណើ​នោះ​ទេ​ព្រោះ​មិន​មែន​ជា​សេចក្ដី​ព្រាង​ដែល​យើង​ជា​អ្នក​រៀប​ចំ​ឡើង​។ យើង​បាន​ធ្វើ​ចំណារ​ផ្សេង​ៗ​ដើម្បី​កត់​សម្គាល់​អំពី​មតិ​យោបល់​របស់​យើង​។ នេះ​ជា​ជំហរ​របស់​ពួក​យើង​។ លោក​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ខ្សែ​អាត់​វីឌីអូ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​។ ​កាល​ពី​មុន​នេះ ក្រុម​ប៉ាឡេស្ទីន​បាន​ជួប​ជុំ​គ្នា​ទ្រង់​ទ្រាយ​ធំ​ដើម្បី​ចូល​រួម​ពិធី​បុណ្យ​សព​មនុស្ស​ជាង​មួយ​រយ​នាក់​ដែល​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រា​អែល​កាល​ពី​ឆ្នាំ​២០២៣​។ មនុស្ស​ជាង​៣​រយ​នាក់​ស្លាប់​កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣​។ ពោល​គឺ​ត្រឹម​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​ក្រោយ​ពេល​ផ្ទុះ​សង្គ្រាម​រវាង​អ៊ីស្រា​អែល​ និង​ហាម៉ាស់​។

សាក​សព​មមនុស្ស​ប្រហែល​៤០​នាក់​ត្រូ​វគេ​ជីក​បាន​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ប្រើ​ប្រាស់​ឧបករណ៍​ផ្សេង​ៗ​ដើម្បី​ជីក​កកាយ​គំនរ​បាក់​បែក​។ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​នាក់​ទៀត​កប់​ក្រោម​បេតុង​។ កាល​ពី​ចុង​សប្ដាហ៍​មុន​ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ជីក​កកាយ​គំនរ​បាក់​បែក​នៃ​អគារ​ជា​ច្រើនខ្នង​ និង​រក​ឃើញ​សាក​សព​មនុស្ស​១១២​នាក់​។ ក្នុ​ងនោះ កុមារ​មាន​ចំនួន​៤០​នាក់​។ ចំនួន​នេះ​មិន​ទាន់​គិត​ទៅ​ដល់​សាក​សព​១៥៧​នាក់​ទៀត​ដែល​មិន​ទាន់​បាន​រក​ឃើញ​នៅ​ឡើយ​ទេ​៕ ប្រភព៖ AP​