ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះថ្មី​​ទៀត​ហើយ​! ព្យុះ​ទី​១៤​«​គូ​ជី​រ៉ា» និង​ព្យុះ​ទី​១៣​«​ដូ​ល​ហ្វី​ន​»​ ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​ រន្ទះ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សូម​ប្រុង​ប្រយ័ត្ន​ ចាប់ពី​ថ្ងៃ​ទី​៥​ ដល់​១៥ សីហា នឹង​មាន​ព្យុះ​ទី​១៤ ឈ្មោះ​«​គូ​ជី​រ៉ា​» និង​ព្យុះ​ទី​១៣ ឈ្មោះ​ «ដូ​ល​ហ្វី​ន​» ធ្វើ​ឱ្យ​កម្ពុជា​មាន​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​ ។

យោង​តាម​សេចក្តីជូនដំណឹង ស្តី​ពី​ស្ថានភាព​ព្យុះ​ទី​១៤ ឈ្មោះ គូ​ជី​រ៉ា​ របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​លើក​ឡើង​ថា​សម្ពាធ​ទាប​ដែល​កើត​មាននៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​បាន​វិ​វត្ត​ទៅ​ជា​ព្យុះ​ទី​១៤ ឈ្មោះ គូ​ជី​រ៉ា (Kujira) T2614 រួម​ជាមួយនឹង​ព្យុះសង្ឃរា​ទី​១៣ ឈ្មោះ ដូ​ល​ហ្វី​ន (Dolphin) T2613 មាន​ឥទ្ធិពល​ខ្លាំង​លើ​របប​ខ្យល់មូសុង​និរតី​ដែល បក់​លើ​ឈូង​សមុទ្រ​បេង
​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រះរាជាណាចក្រ​កម្ពុជា​ពុំ​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ​ទាំង​ពីរ​នេះ​ទេ​ ។

ក្រសួង​ថា ​ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៦​ នៅ​តំបន់​វាលទំនាប​មាន​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយ​រៀង និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្របដណ្តប់ លើ​ផ្ទៃដី ៥០%​។ ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ​ផ្ទៃដី ៦០% ​។

ដោយឡែក ​នៅ​តំបន់​មាត់សមុទ្រ​មាន ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​
កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ​ផ្ទៃដី ៧០%​។ រលក​សមុទ្រ​បោកបក់​ខ្លាំង​ដែល​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង កម្ពស់​មធ្យម​អតិបរមា​១,៧៥​ម៉ែត្រ​ ។

ក្រសួង​ថា ​យោង​លើ​ការ​ព្យាករ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ពិសេស​បងប្អូន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​និង​ផ្លូវទឹក​ ។ ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹង​បន្ត​ធ្វើការ​តាមដាន និង​វិភាគ​អំពី​ស្ថានភាព​ធាតុអាកាស​ដើម្បី​ជម្រាប​ជូន​ជា​បន្តបន្ទាប់​ក្នុង​ករណី​មានការ​ប្រែប្រួល​ ៕