ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ ១០​នាក់​ដា.ច់​បាយ​ក្រហា.យ​ទឹក​ អ្នកស្រុក​ឃើញ​អាណិត​ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត

5 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ ២​ក្រុម​មាន​គ្នា ​១០​នាក់​ដាច់​បាយ​ក្រហាយ​ទឹក ​ត្រូវ​បាន​អ្នកស្រុក​ឃើញ​អាណិត​ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ សុំ​ការ​អន្តរាគមន៍​ជួយ​ទៅ​ស្ថានទូត​ដើម្បី​ត្រឡប់​ទៅ​ស្រុក​វិញ ​។ ប្រជាពលរដ្ឋ​ប្រាប់​ថា​ ឃើញ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ ២​ក្រុម​ចំនួន ​១០​នាក់​​ ១​ក្រុម​មាន​គ្នា​ ៦​នាក់​ និង ​១​ក្រុម​ទៀត​មាន​គ្នា​ ៤​នាក់ ​ក្រោយ​ឃើញ​​ពិបាក​​ពេក​ ពួកគាត់មានចិត្ត​អាណិត​អា​សូក៏​​បាន​នាំ​ទៅកាន​​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ​ទទួល និង​​ជូន​បាយ​ទឹកហូប ​ហើយ​ទំនាក់ទំនង​ទៅ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទា​មាន​ជ័យ ដើម្បី​បញ្ជូន​ទៅ​ស្ថានទូត​អ​ណ្ឌូ​នេ​ស៊ី​ប្រចាំ​កម្ពុជា​និង​អន្តរាគមន៍​បញ្ជូន​ទៅ​ស្រុក​កំ​​ណើ​ត​វិញ ​។

ក្រោយ​​សាកសួរ​ព័ត៌មាន​ ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ ២​ក្រុម​ចំនួន​ ១០​នាក់​ដែល​ដើរ​តែលតោល​គ្មាន​គោលដៅ​អត់បាយ​ក្រហាយ​ទឹក​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ព្រោះ​គ្មាន​ប៉ា​ស្ព័​រ​ ត្រូវ​បាន​ថៅកែ​ជនជាតិ​ចិន​ដក​ប៉ា​ស្ព័​រ​ពួក​គាត់​ហើយ​គេចខ្លួន​បាត់​អស់​ ទើប​ពួក​គាត់​គ្មាន​ប៉ា​ស្ព័​រ​មិន​ហ៊ាន​ចេញ​ទៅ​​ទីណា និង​អត់បាយ​ក្រហាយ​ទឹក​ ទើប​សុំ​អោយ​ប្រជាពលរដ្ឋ​ជូន​ទៅ​អាជ្ញា​ធរមាន​សមត្ត​កិច្ច​សុំ​អន្តរាគមន៍​បញ្ជូន​ទៅ​ស្ថានទូត​ ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ពេល​នេះ​មាន​ជនជាតិ​បរទេស​ដែល​ស្នាក់​​នៅ​គ្មាន​បាយ​ទឹក​ហូប​ និង​ដើរ​សុំទាន​គេ​ហូប​នៅ​មាន​ភាគច្រើន​ជា​ជនជាតិ​ឥណ្ឌូ​ន​នេ​ស៊ី​ និង​ចិន​ដែល​ប្រជាពលរដ្ឋ​អាណិតអាសូរ​អោយ​បាយ​ហូប ​និង​ទឹក​ផឹក ហើយពួកគេ​​ដេក​តាម​សំ​យ៉ាប​ផ្ទៈ​ និង​តាម​វត្ត​អារាម​កំពុង​សុំ​អន្តរាគមន៍​បញ្ជូន​ទៅ​ស្រុក​កំណើត​វិញ​ ៕