ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញាចាស់ ធ្លាប់ជាប់គុ.ក តែ​មិនរាងចាល បន្តកា.ច់កម៉ូតូ ​ត្រូវអស់លក្ខណ៍​

2 អាទិត្យ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺង ម៉ាត់​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធាន​គណៈ​បញ្ជាការ​ឯក ភាព​រដ្ឋបាល​ខេត្តសៀមរាប ព្រមទាំង​ការ​ដឹក នាំ​បញ្ជា​ផ្ទាល់​របស់ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​មាន​កិច្ច​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បានឱ្យ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្ម ទណ្ឌ ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សៀមរាប ចុះ​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល ស្រុក​អង្គរជុំ ស្រាវជ្រាវ រហូត​ដល់​ឈាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​២ នាក់ ដែល​ជា​(​មុខសញ្ញា​ចាស់​)​បន្ទាប់​ពី​លួច​កាច់​សោ ក​ម៉ូតូ​ហើយ​ជឹះ គេច ខ្លួន និង ដក ហូត​បាន​ម៉ូតូ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ ។ ចំពោះ ជនសង្ស័យ ទាំង​២​នាក់ បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​។

បើ​តាម​ប្រភព​ពី​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ សីហា ឆ្នាំ​២០២៦ នេះ​ថា ករណី​កើតហេតុ នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ បន្ទាប់​ពី​ទទួល​បាន​ពាក្យ បណ្ដឹង​ពី​ជន​រង​គ្រោះ ឈ្មោះ យ ព ល ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ អំពី​ករណី​កាច់​សោក​ម៉ូតូ ដែល​ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​ចំនួន ២​នាក់ នៅ​ចំណុច​ភូមិ​ខាន់​ស ឃុំ​គោល ស្រុក​អង្គរជុំ ខេត្ត​សៀម រាប ភ្លាម​ៗ​នោះ កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរជុំ បាន​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ បើក​ការ​ស្រាវជ្រាវ និង​តាម​ឃាត់ ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់ យក​មក​សាកសួរ​តាម​នីតិវិធី​។

ប្រភព​បន្ថែម​ថា ជនសង្ស័យ​ទាំង ២​នាក់ រួម​មាន​៖ ១. ឈ្មោះ លាន ធី ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីកន្លែង​កំណើត និង បច្ចុប្បន្ន​នៅ​ភូមិ​ជ្រោយ​នាង​ងួ​ន ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ខេត្តសៀមរាប (​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ពី​បទ​ហិង្សា​)​។ ២. ឈ្មោះ យូ សៀវ​ភិ​ញ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទី កន្លែង​កំណើត និង​បច្ចុប្បន្ន​នៅ​ភូមិ​ជ្រោយ នាង​ងួ​ន ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ខេត្ត សៀមរាប (​ធ្លាប់​ជាប់​មណ្ឌល​កែប្រែ​រយៈពេល ២​ខែ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​)​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង ២​នាក់ បាន​ឆ្លើយ​សារភាព​ថា ពិតជា​បាន​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​ខាងលើ​ពិត ប្រាកដ​មែន​។​ជាមួយ​គ្នា​នេះ កម្លាំង​ជំនាញ​បាន​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន​លើ​ជន សង្ស័យ​ទាំង ២​នាក់ ដោយ​លទ្ធផល​បង្ហាញ ថា មាន​វិជ្ជមាន​ចំនួន ១​នាក់ គឺ​ឈ្មោះ យូ សៀវ​ភិ​ញ​។ វត្ថុ​តាង​ដកហូត​បាន រួម​មាន​៖ ម៉ូតូ​ម៉ាក Wave i ពណ៌​ស ស៊េរី​ឆ្នាំ​២០១៣ ចំនួន ១​គ្រឿង​(​គ្មាន​ពន្ធ និង​គ្មាន​ផ្លា​ក​លេខ​)​។ ទូរស័ព្ទ​ម៉ាក VIVO ចំនួន ១​គ្រឿង ជា​របស់​ជនសង្ស័យ​ឈ្មោះ យូ សៀវ​ភិ​ញ ប្រើប្រាស់​ក្នុង​ការ​ធ្វើ​សកម្មភាព​។​ទូរស័ព្ទ​ដៃ iPhone XS Max ពណ៌​ខ្មៅ ចំនួន ១​គ្រឿង ជា​របស់​ជនសង្ស័យ​ឈ្មោះ លាន ធី និង​ដែក​រាង​អក្សរ T (​សម្រាប់​កាច់​សោ​ម៉ូតូ​) ចំនួន​១ ដើម​។

-​ម៉ូតូ​ម៉ាក Honda Dream ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ចំនួន ១​គ្រឿង លេខ​តួ​/​លេខ​ម៉ាស៊ីន 9787932 ពាក់​ផ្លា​ក​លេខ សៀមរាប 1Y-0894 ជា​របស់​ជន​រង​គ្រោះ ត្រូវ​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ហើយ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ២​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​សៀម​រាប កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​២ ខែ សីហា ឆ្នាំ ២០២៦ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕