កងរាជអាវុធហត្ថខេត្តកំពតបញ្ជូនស្ត្រីជាជនសង្ស័យម្នាក់ប្រើប្រាស់និងជួញដូរគ្រឿងញៀ.នទៅសាលាដំបូងខេត្ត
- កំពត
ខេត្តកំពត ៖ ស្ត្រីជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនម្នាក់ឈ្មោះរស់ រតនា អាយុ៣៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្គរទូង ឃុំភ្នំកុង ស្រុកអង្គរជយ័ ខេត្តកំំពត បានត្រូវកំលាំងកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីកងរាជអាវុធហត្ថខេត្តកំពត អនុវត្តតាមបទបញ្ជា លោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តនិងសម្រួលនីតិវិធីដោយ ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត និងដោយសហការចាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យដឹកនាំដោយលោកវរ:សេនីយ៍ត្រី ប្រាក់ ម៉ឺនមេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុក នៅវេលាម៉ោង១៥:២០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ កន្លងមកនេះបានចុះបង្ក្រាបមុខសញ្ញា ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនខាងលើ ស្ថិតនៅភូមិស្គរទួង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
+រួមនិងវត្ថុតាងដែលចាប់យកបានមាន ១-ម្សៅក្រាមសរថ្លាសង្ស័យជាសារធាតុញៀនចំនួន១៩កញ្ចប់ ធំ២កញ្ចប់ តូច១៧កញ្ចប់ទម្ងន់៩.៤៧ក្រាម (ថ្លឹងទាំងសំបកថង់)។
២.ទូរស័ព្ទ០១គ្រឿង។
៣.កែវជក់គ្រឿងញៀនចំនួន០១។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត អនុវត្តតាមនីតិវិធីច្បាប់ ៕



ចែករំលែកព័តមាននេះ