ឧត្តមសេនីយស្នងការនគរបាលរាជធានីប៉ះកាហ្វេល្វីងព្រឹកនេះ
- ភ្នំពេញ
លោកឧត្តមសេនីយ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអះអាងនៅព្រឹកនេះថា លោកប៉ះកាហ្វេល្វីង ។

លោកបានចែករំលែកនៅលើបណ្តាញសង្គមរបស់លោកថា «រាជសិង្ហ ញុំាកាហ្វេមួយកែវនេះ រៀងចាស់ និងល្វីងបន្តិច តែធ្លាប់ញុំាប៉ះបែបនេះច្រើនដងហើយ មិនអីទេ ។ រសជាតិ ក្លិនកាហ្វេ គឺបែបនេះ ពិតជាឈ្ងុយឆ្ងាញ់ជាងមុន» ។
មិនមានការចែករំលែកបន្ថែមចំពោះខ្លឹមសារ និងអត្ថន័យ នៃកាហ្វេរបស់លោកត្រូវបានបកស្រាយលម្អិតឡើយ ។ ប៉ុន្តែទោះជាយ៉ាងណា រយៈពេល៥០នាទី ក្រោយលោកផ្សព្វផ្សាយសារនេះមានអ្នកចុចចូលចិត្ត បញ្ចេញយោបល់ និងចែករំលែកព្រោងព្រាធ ៕
ចែករំលែកព័តមាននេះ