ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចម្រុះចុះ​ពិនិត្យ​ទីតាំង​លប​ដាក់​នេសាទ​ក្នុងភូមិ​សាស្ដ្រ​បឹង​ទន្លេសាប​ក្នុង​ក្រុង​សៀ​មរាប ស្រុក​ប្រាសាទបាគង ​និង​ស្រុក​សូទ្រនិគម

2 អាទិត្យ មុន
  • សៀមរាប

‎​ខេត្ត​សៀម​រា​បះ នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ ២០២៦ លោក អ៊ឹ​ង គឹ​ម​លាង អភិបាល រង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាល ខេត្តសៀមរាប បាន​ដឹកនាំ​ក្រុមការងារ​កម្លាំង​ចម្រុះ ចុះ​ពិនិត្យ​ទីតាំង​លប​នេសាទ​ក្នុងភូមិ សាស្ត្រ​បឹង​ទន្លេសាប ស្ថិត​ក្នុង​សង្កាត់​ចុង ឃ្នៀស ក្រុង​សៀមរាប​, ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង និង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ លោក អ៊ឹ​ង គឹ​ម លាង អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​ថា ការ​ចុះ​ត្រួតពិនិត្យ​ការ​ដាក់​លប​នេសាទ​នា​ពេល​នេះ គឺ​ដើម្បី​ធានា​ថា ការ​នេសាទ​ត្រូវ​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​លិខិត​បទដ្ឋាន​គតិយុត្តិ និង​ច្បាប់​ដែល​បាន​កំណត់​។

ក្នុង​ករណី​រក​ឃើញ​ការ​ដាក់​លប​នេសាទ​ល្មើសច្បាប់ ឬ​ខុស​បទដ្ឋាន​បច្ចេកទេស ក្រុមការងារ​នឹង​ចាត់​វិធាន ការ​រឹបអូស​ដោយ​គ្មាន​ការ​លើកលែង​ឡើយ ដើម្បី​អភិរក្ស​ពូជ​ត្រី នៅ​ក្នុង​បឹង​ទន្លេសាប​ឱ្យ​កាន់តែ​សម្បូរ​បន្ថែម​ទៀត​។ ក្នុង​ប្រតិបត្តិការ​នេះ​ដែរ ក្រុមការងារ​បាន​ដកហូត និង​រឹបអូស​លប​នេសាទ ដែល​បាន​ដាក់​ល្មើស ច្បាប់ (​លើស​ប្រវែង​ដែល​បាន​កំណត់​) ព្រមទាំង​បាន​ប្រលែង​កូន​ត្រី​ដែល​ជាប់​ក្នុង​លប ឱ្យ​ចូល​ទៅ​ក្នុង​បឹង​ទន្លេ សាប​វិញ ដើម្បី​ទុក​ឱ្យ​វា​ធំធាត់ និង​បន្ត​ពូជ​។ នា​ឱកាស​នោះ លោក​អភិបាល រង​ខេត្ត ក៏​បាន​អំពាវនាវ និង​ណែនាំ​ដល់​ប្រជា​នេសាទ​ទាំងអស់ ត្រូវ​គោរព​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​ជលផល​ដែល​មាន​ចែង ដើម្បី​ចៀសវាង​ការ​មាន​កំហុស​។

សូម​ជម្រាប​ថា ក្នុង​ការ​ចុះ​ពិនិត្យ​ទីតាំង​ដាក់​លប​នេសាទ​នេះ ក្រុមការងារ និង​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​ឧបករណ៍​លប​រ៉ាវ​បាន​ចំនួន ១៩​ទីតាំង ដោយ​ក្នុង​នោះ ១៤​ទីតាំង ប្រជា​នេសាទ​បាន​ប្រើប្រាស់​ក្រឡា​សាច់​អួន​ត្រឹមត្រូវ​តាម​ច្បាប់​ស្តី​ពី​ជលផល និង​បាន​ធ្វើការ​រុះរើ កាត់​តម្រឹមរ​បាំងសាច់​អួន​ចំនួន​៥​ទីតាំង ដែល​លើស​ប្រវែង​កំណត់​។​លើស​ពី​នេះ ក្រុមការងារ​បាន​ដោះ​ប្រលែង​កូន​ត្រី​ចម្រុះ​ចំនួន​១១០​គីឡូ ក្រាម និង​ចាក់​លៀស​ចូល ក្នុង​ទន្លេ​វិញ​ចំនួន ៤០០​គីឡូក្រាម វិញ​ផង​ដែរ ៕