ស្រុកមង្គលបូរី បើកការប្រមូលផលស្រូវមុនគេរាល់ឆ្នាំ នៅចុងខែកក្កដា និងដើមខែសីហា
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖មន្ត្រីកសិកម្មបានឱ្យដឹងថា ប្រមូលផលស្រូវមុនគេនៅចុងខែកក្កដានិងដើមខែសីហារាល់ឆ្នាំនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក ផាន់ ណារ៉ា អនុប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់ថា៖នៅខេត្តបន្ទាមានជ័យឆ្នាំ២០២៦នៅស្រុកមង្គលបូរីប្រមូលផលស្រូវមុនគេរាល់ឆ្នាំនៅចុងខែកក្តដានិងដើមខែសីហា ស្រូវប្រមូលផលមានប្រភេទស្រូវអូអឹមប្រភេទ៥១.៥៤ ឆ្នាំជាមធ្យមអាចប្រមូលផលក្នុង១ហិកតាបានផល៤ទៅ៥តោន។
លោកបានបញ្ជាក់ថា៖ប្រភេទស្រូវស្រាលដែលមិនប្រកាន់រដូវដែលប្រមូលផលដែលត្រូវប្រមូលផលមុនគេបានស្រុកមង្គលបូរីបន្តមានស្រុកព្រៈនេត្រព្រៈ និងស្រុកភ្នំស្រុក ក្រុងសិរីសោភ័ណ តែឆ្នាំ២០២៦នេះខេត្តបន្ទាយមានជ័យជួបគ្រោះរាំងស្ងួតប៉ៈពាល់ចំនួន៧.០០២ហិកតា លើស្រុកចំនួន៥មាន១.ស្រុកភ្នំស្រុកប៉ៈពាល់២.០៤៥ហិកតា ២.ស្រុកព្រៈនេត្រព្រៈប៉ៈពាល់៦៨២ហិកតា ៣.ស្រុកថ្មពួកប៉ៈពាល់៧៦៦ហិកតា ៤.ស្រុកស្វាយចេកប៉ៈពាល់៣.៣៤៧ហិកតា ៥.ក្រុងសិរីសោភ័ណប៉ៈពាល់១៦២ហិកតា។
លោក ប៉ុក ឡៃជី ប្រធានមន្ទីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ខេត្តបន្ទាយមានជ័យស្រុកមង្គលបូរីដែលប្រមូលនៅថ្ងៃទី៣០.៣១ខែកក្តដា ឆ្នាំ២០២៦ស្រូវអូរអឹមប្រភេទស្រូវ៥១.៥៤ ទម្ងន់១តោនតំលៃ៩៤០.០០០រៀលនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ស្រូវអូរអឹមប្រភេទស្រូវ៥១.៥៤ ទម្ងន់១តោនតំលៃ៨០០.០០០រៀលនេះ ៕














ចែករំលែកព័តមាននេះ