ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែនត្រឹមតែជាផ្លូវធ្វើដំណើរ! ផ្លូវជាតិលេខ៤៨ គឺជាសរសៃឈាមមាសបើកទ្វារសេដ្ឋកិច្ច និងទេសចរណ៍ខេត្តកោះកុង

2 ខែ មុន

ខេត្តកោះកុង ៖ ផ្លូវជាតិ​លេខ​៤៨ (​ស្រែអំបិល​-​កោះកុង​) គឺជា​ខ្សែ​ផ្លូវ​ដ៏​សំខាន់ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដែល​ជា​បណ្ដាញ​ត​ភ្ជាប់​ប្រកបដោយ​សក្តានុពល​សម្រាប់​សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹក​ជញ្ជូន ភស្តុ​ភារ​កម្ម ទេសចរណ៍ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រកាស​នា​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៦ ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បន្ត​ថា ខ្សែ​ផ្លូវ​នេះ​ដើរតួ​នាទី​ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា ក៏​ដូច​ជា ខេត្តកោះកុង ក្នុង​ការ​ជួយ​សម្រួល​ដល់​កា​រត​ភ្ជាប់​ទំនាក់ទំនង​គមនាគមន៍ និង​ការ​ធ្វើ​សមាហរណកម្ម​ត​ភ្ជាប់​ផ្ទៃក្នុង​ប្រទេស ជា​ពិសេស​កំពង់​ផែ​ទឹក​ជ្រៅ​នៅ​ក្រុងព្រះសីហនុ សំដៅ​រួមចំណែក​ក្នុង​ការ​ជំរុញ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម វិនិយោគ និង​ការ​ដឹក​ជញ្ជូន​ដំណាំ​កសិផល និង​កសិឧស្សាហកម្ម ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ឆាប់រហ័ស និង​ចំណាយ​តិច ។

សូម​ជម្រាប​ថា គម្រោង​លើក​កម្រិត​គុណភាព​ផ្លូវ​នេះ មាន​ប្រវែង​ជាង ១៤៨ គ​.​ម ពី​ស្រែអំបិល​ដល់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ហើយ​បាន​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ កាលពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៥ ៕