ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការស្លា.ប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កើនឡើងជាថ្មី

1 ខែ មុន

អត្រា​មរណៈភាព​ដែល​បាន​កត់ត្រា​ដោយសារ តែ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៦​នេះ បាន​កើនឡើង​វិញ​ជា​ថ្មី ជាមួយនឹង​កំណើន​កើនឡើង​រហូត​ដល់​ទៅ​១១​ភាគរយ ។

ស្ថិតិ​នេះ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​របស់​លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ជូន​នាយក​រដ្ឋមន្ត្រី កាលពី​ចុងខែ​កក្កដា កន្លង​ទៅ​ថ្មី​ៗ​នេះ ។

ប្រភព​ដដែល​បាន​អះអាង​ថា គ្រោះថ្នាក់​ចរាចរណ៍​បាន​ឆក់​យក​ជីវិត​មនុស្ស​៧៧៣​នាក់ ក្នុង​រយៈពេល​ពេញ​មួយ​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៦ កើនឡើង​១១​ភាគរយ បើ​ធៀប​នឹង​ករណី​ដែល​បាន​កត់ត្រា ចំនួន​៦៩៤ នាក់​ក្នុងអំឡុងពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៥ ។

ក្រៅពី​ចំនួន​អ្នក​ស្លាប់ គ្រោះថ្នាក់​ចរាចរណ៍​បាន​បង្ក​របួស​ដល់​មនុស្ស​១.៩៤៤ នាក់​ផ្សេង​ទៀត​ក្នុង​អំឡុង​ដដែល ដោយ​កើនឡើង​៣២ ភាគរយ ។

អ្នក​របួស និង​អ្នក​ស្លាប់​ទាំងនេះ គឺ​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១.២៧៩ ករណី​កើនឡើង​២០​ភាគរយ ហើយ​មូលហេតុ​ចម្បង​រួម​មាន ការ​បើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​ច្បាប់​ចរាចរណ៍ និង​សិទ្ធិ​អាទិភាព​ការ​ជែង និង​ការ​បត់​មិន​ប្រយ័ត្ន និង​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ។

ដោយសារ​តែ​កំណើន​ឡើង​វិញ​ជា​ថ្មី នៃ​គ្រោះថ្នាក់​ចរាចរណ៍ ក្រសួងមហាផ្ទៃ បាន​ស្នើ​ឱ្យ​ប៉ូលិស​ចរាចរណ៍​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចាប់ពី​ថ្ងៃ​ទី​១ ខែកញ្ញា ដោយ​ផ្តោត​ការ​អនុវត្ត​យ៉ាង​តឹងរ៉ឹង លើ​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់​ដូច​ជា រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ កណ្តាល កំពង់ស្ពឺ និង​ស្វាយ​រៀង ៕