ក្រុងប៉ោយប៉ែតមិនដែលប្រើទឹកស្អាតនាំមកពីស្រុកសៀ.មទេ កុំច្រឡំ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបដិសេធថា៖ក្រុងប៉ោយប៉ែតគ្មានប្រវត្តិប្រើប្រាស់ទឹកស្អាតពីស្រុកសៀមឡើយ ក្រោយបណ្តាញសង្គមភាគីសៀមបានផ្សាយកាលថ្មីៗនេះ។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែតបានបង្ហាញនៅក្បែរព្រៃមាត់អូរព្រំដែនថា បានធ្វើការបដិសេធឆ្លើយតបបន្ទាន់ទៅកាន់បណ្តាញសង្គមសៀម និងសារព័ត៌មានខ្លះមិនដឹងអ្នកឯងជាអ្នកណានោះទេ គឺគ្មានការពិតឡើយ ។ ដោយឡែកភាគីថៃដែលយកអ៊ែស្កាកាយអូរភាគីខាងគេគឺមិនពាក់ព័ន្ធខាងយើងឡើយ។
ឯកឧត្តមបានបញ្ជាក់ថា៖ព័ត៌មានថៃបានផ្សាយថាភាគីថៃយកអ៊ែស្កាកាយដាច់ប្រព័ន្ធទឹកមិនអោយកម្ពុជាប្រើគឺគ្មានការពិតឡើយព្រោះកម្ពុជានៅក្រុងប៉ោយប៉ែតគ្មានប្រវត្តិប្រើប្រាស់ទឹកស្អាតថៃឡើយ ។ ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតបានប្រើប្រាស់ទឹកស្អាតរបស់ក្រុមហ៊ុនអានកូក្រុងប៉ោយប៉ែតរហូតដល់បច្ចុប្បន្ននេះ។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន សូមថ្តាំថា៖ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតមិនបានប្រើប្រាស់ទឹកស្អាតថៃ ដូចបណ្តាញសង្គមថៃបានផ្សាយឡើយ ព្រោះពេលនេះឯកឧត្តមនិងក្រុមការងារបានចុះទៅប្រមាណជាង១០ម៉ែត្រក្បែរមាត់អូរព្រំដែនដែលភាគីថៃបានកាយក្នុងទឹកដីរបស់គេមិនដូចបណ្តាញសង្គមថៃនិងសារព័ត៌មានពលករឆ្លងដែនថៃបានផ្សាយដែលគ្មានការពិតប្រឌិតលាបព័ណ៌ដោយគ្មានការពិតសោះ ព្រោះប្រជាពលរដ្ឋក្រុងប៉ោយប៉ែតមិនបានប្រើប្រាស់ទឹកស្អាតសៀម ម្តងណាទេ សូមកុំយល់ច្រឡំឱ្យសោះ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕








ចែករំលែកព័តមាននេះ