ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុ.កគេស្ទើរស្លា.ប់ស្ទើររស់ កំពុងចរចារឿងសំណងពីអ្នកបង្ក​

1 អាទិត្យ មុន
  • កំពត

ខេត្តកំពត​ ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ត្រូវ​បានកូន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ដោយ​មូលហេតុ​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២៥​ឈាន​ចូល​ថ្ងៃ​ទី​២៦​ខែកក្កដា​ឆ្នាំ​២០២៦​កន្លង​ទៅ​នៅ​មុខ​សាលាខេត្ត​កំពត​ចាស់​ក្បែរ​រូបសំណាក​ត្រី​សេះ​សមុទ្រ​បាញ់​ទឹក បង្ក​ដោយ​រថយន្ត​ម៉ាក​(KIA)​ពាក​ផ្លា​ក​លេខ ​កែប​ 2A-5079 បើកបរ​ដោយ​ឈ្មោះ​ទុំ សុ​គ​ន្ធា​រ​ត្ន័ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​កំពង់​គ្រែង ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ​ខេត្តកំពត​។

យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​: មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​(KIA)​ពាក់​ស្លាក​លេខ​កែប​2A-5079 បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​មុខ​តំបន់ឆ្នេរ​ព្រែក​កំពត​(​មុខ​សាលាខេត្ត​)​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​លុះដល់​ចំណុច​ហួស​រូប​ត្រី​សេះ​សមុទ្រ​បន្តិច​ក៏​បាន​រេ​ចង្កូត​បុក​រះ​ម៉ូតូ​កង់​បី​ឥណ្ឌា​.​ម៉ូតូ​សេ​១០០​កូរ៉េ​រួច​រូ​ល​បុក​មនុស្ស​ស្រី​ចំណាស់​ម្នាក់​ដែល​កំពុង​លក់​ពង​ទា​ស្ងោរ​និង​លក់​ម្ជូរ​នៅ​ក្បែរ​ខឿន​ផ្លូវ​នោះ​បណ្តាល​ឲ្យ​ម៉ូតូ​សេ​១០០​កូរ៉េ​ខូចខាត​ធ្ងន់​មនុស្ស​ស្រី​ចំណាស់​រង​របួសធ្ងន់​និង​ម៉ូតូ​កង់​បី​ឥណ្ឌា​ខូចខាត​មធ្យម​យានយន្ត​ទាំង​ពីរ​គ្រឿង​ដែល​រង​ការ​ខូចខាត​នេះ​ជា​របស់​ជន​រង​គ្រោះ​ទាំងអស់​។ ស្ត្រី​រង​គ្រោះ​មានឈ្មោះ​អ៊ុ​ង ថា​វី អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ​ទ្វីប​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​។

សូម​បញ្ជាក់​ថា​ ករណី​គ្រោះថ្នាក់​កើតឡើង​ខាងលើ​ពុំ​មានកំ​លាំង​សមត្ថកិច្ច​ចរាចរ​ទៅ​អន្តរា​វាស់វែង​ភ្លាម​ទេ​គឺ​មាន​តែ​ជន​បង្ក​និង​ជន​រង​គ្រោះ​តែ​ប៉ុណ្ណោះ​។ ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយ​ពី​កើតហេតុ ជន​បង្ក​បាន​ជួយ​ដឹក​ជន​រង​គ្រោះ​ទៅ​ស​ង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ដែរ តែ​ដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ក៏​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ។ រីឯ​ជន​បង្ក​ក្រោយ​ពី​ដឹក​ជន​រង​គ្រោះ​ដល់​មន្ទីរពេទ្យ​ហើយ​ក៏​បាន​ប្រគល់​លេខ​ទូរ​សព្ទ័​របស់​ខ្លួន​ឲ្យ​គ្រួសារ​ជន​រង​គ្រោះ​ហើយ​ក៏​បើករថយន្ត​បង្ក​នោះ​ទៅ​ផ្ទះ​បាត់​ទៅ​។ លុះ​ព្រឹក​ឡើង​មាន​ប្រភព​ព​ត៌​មាន​ពី​ប្រជាពលរដ្ឋ​ទើប​សមត្ថកិច្ច​ចរាចរ​ក្រុង​កំពត ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​និង​នាំ​យក​វត្ថុ​តាង​ម៉ូតូ​កង់​បី​ឥណ្ឌា​និង​ម៉ូតូ​សង់​កូរ៉េ​របស់​ជន​រង​គ្រោះ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​រីឯ​រថយន្ត​បង្ក​ដែល​ម្ចាស់​អ្នកបើកបរ​យក​ទៅ​ផ្ទះ​នោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​វិញ​ផង​ដែរ​។

ប្រភព​ពី​អធិការរង​ក្រុង​ផ្នែក​ចរាចរ​ឲ្យ​ដឹង​ថា​: នៅ​ថ្ងៃ​បន្ទាប់​គឺ​ថ្ងៃ​ទី​(28,7,26) សមត្ថកិច្ច​បាន​កោះហៅ​ភាគី​ទាំង​ពីរ​: ( ភាគី​បង្ក​និង​ភាគី​រង​គ្រោះ​)​មក​ដោះស្រាយ​សម្របសម្រួល​សំណង​ដល់​ជន​រង​គ្រោះ​ដែល​កំពុង​សង្គ្រោះ បន្ទាន់​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ពេល​នោះ​តំណាង​ខាង​ជន​រង​គ្រោះ​សុំ​ឲ្យ​ខាង​ភាគី​បង្ក​ជួយ​១៥០០០​ដុល្លា​។ រីឯ​តំណាង​ភាគី​បង្ក​បាន​ប្រាប់​ទៅ​តំណាង​ជន​រង​គ្រោះ​និង​សមត្ថកិច្ច​វិញ​ថា​ខ្លួន​គ្មាន​លទ្ធភាព​ទេ ពេល​នោះ​តំណាង​ជន​រង​សួរ​ថា​តើ​ជួយ​ដល់​ជន​រង​គ្រោះ​ប៉ុន្មាន តំណាង​ជន​បង្ក​ថាបើ​៣០០០​ដុល្លា​ខ្លួន​អាច​ជួយ​បាន​។

ក្រោយ​ពី​និយាយ​សម្របសម្រួល​មិន​ត្រូវ​គ្នា​ក៏​បែក​គ្នា​ទៅ ហើយ​ភាគី​ទាំង​ពីរ​សន្យា​និង​ជួប​ជជែក​គ្នា​រឿង​សំណង​ជា​លើក​ទី​២​ទៀត​។ ប្រភព​បន្ត​ទៀត​ថា នៅ​រសៀល​ថ្ងៃ​ទី​៣១​ខែកក្កដា​ឆ្នាំ​២០២៦​ម្សិលមិញ​នេះ សមត្ថកិច្ច​ចរាចរ​ក្រុង​កំពត​បាន​អញ្ជើញ​ភាគី​ទាំង​ពីរ​មក​ដោះស្រាយ​សម្របសម្រួល​ជា​លើក​ទី​២ ម្តងទៀត​។

សមត្ថកិច្ច​ក៏​ធ្វើការ​សម្របសម្រួល​ឲ្យ​ភាគី​ទាំង​ពីរ​និយាយ​គ្នា​ដោយ​សម្រួល​ចុះ​លោក​ចាំ​ស្តាប់ ពេល​នោះ​សមត្ថកិច្ច​បាន​សួរ​ខាង​ភាគី​រង​គ្រោះ​ថា​តើ​សម្រេច​សុំ​ឲ្យ​ភាគី​បង្ក​សង​ប៉ុន្មាន ? ភាគី​ខាង​រង​គ្រោះ​ថា​ខ្លួន​សុំ​១២០០០​ដុល្លារ​ រហូត​ចុះ​មក​នៅ​ត្រឹម​១១០០០​ដុល្លា រីឯ​ភាគី​បង្ក​ថា​ខ្លួន​គ្មាន​លទ្ធភាព​ទេ ពេល​នោះ​ភាគី​ខាង​ជន​រង​គ្រោះ​សួរ​ទៅ​តំណាង​ភាគី​បង្ក​ថា​តើ​អាច​ជួយ​បាន​ប៉ុន្មាន? តំណាង​ភាគី​បង្ក​ថា​ ខ្លួន​មាន​លទ្ធភាព​ជួយ​បន្ថែម​បាន​តែ​៥០០​ដុល្លា​ទៀត​ទេ សរុប​៣៥០០​ដុល្លា​។ ពេល​នោះ​គឺ​ការ​ដោះស្រាយ​សម្របសម្រួល​របស់​សមត្ថកិច្ច​ចរាចរ​ក្រុង​មិន​បាន​សម្រេច​ឡើយ​។

មហាជន​ចាំ​មើល​ថា​តើ​ជន​បង្ក​ធ្វើ​ឲ្យ​មាន​មនុស្ស​រង​របួស​ធ្ងន់ធ្ងរ និង​ខូចខាត​សម្ភារ​:​យានយន្ត​របស់​ជន​រង​គ្រោះ​ថែម​ទៀត​នោះ ចាំ​មើល​ច្បាប់​រក​យុត្តិធម៌​ជូន​ដល់​ជន​រង​បែប​ណា ហើយ​ជន​បង្ក​បើកបរ​ដោយ​ខ្វះ​ប្រុង​ប្រយ័ត្ន​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​ខាងលើ តើ​ច្បាប់​ត្រូវ​ផ្តន្ទាទោស​និង​សំណង​ការ​ខូចខាត​ដល់​ជន​រង​គ្រោះ​យ៉ាងណា​ដែរ​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​