អាសូរជីវិតកម្មករសំណង់! ឃើញឪពុកមាត្រូវអគ្គិសនីឆក់ធ្លាក់ពីលើរន្ទា ក្មួយស្ទុះទៅត្រកងជួយ ក៏ត្រូវចរន្តភ្លើងឆ.ក់ស្លា.ប់ទាំង២នាក់
- កំពត
ខេត្តកំពត ៖ មានករណីឆ្លងចរន្តអគ្គីសនី បណ្តាលឲ្យឆក់កម្មករសំណង់២នាក់ស្លាប់យ៉ាងអណោចអធម័ ក្នុងខណៈពេលមេជាងកំពុងរៀបឥដ្ឋជាន់លើរន្ទាដែកដោយពុំបានប្រុងប្រយត្ន័ដែលមានខ្សែភ្លើងនៅកកិតក្រោមរន្ទាដែកនោះ បណ្តាលឲ្យឆក់ បន្ទាប់ពីឃើញបែបនេះ កូនជាងបានទៅត្រកងជួយ ក៏ត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យទាំង២នាក់តែម្តង ។
ហេតុការខាងលើបានកើតឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ នៅចំណុចផ្ទះមួយកន្លែងស្ថិតក្នុងអូតូវ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
ប្រធានប៉ុស្តិ៍រដ្ឋបាលអណ្តូងខ្មែរបានឲ្យដឹងថា បន្ទាប់ពីកើតហេតុ ភ្លាមៗកំលាំងសមត្ថកិច្ចប៉ុស្តិ៍បានទទួលពត៌មានពីឈ្មោះ ម៉េង ប៊ុនឆាយ ភេទស្រី អាយុ១៥ឆ្នាំ ត្រូវជាកូនម្ចាស់ផ្ទះ បានមករាយការណ៍ថា មានករណីមនុស្សស្លាប់២នាក់(ដោយឆក់ខ្សែរភ្លេីង)នៅផ្ទះរបស់ខ្លួន ដែលឪពុកម្តាយខ្លួនមិនបាននៅផ្ទះទេ គាត់ទៅចំការទាំងពីរនាក់។
ក្រោយទទួលបានពត៌មានកំលាំងសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដោយយកខ្សែហ៊ុមពទ្ធ័និងរាយការណ៍ទៅកំលាំងសមត្ថកិច្ចដើម្បីមកពិនិត្យធ្វើកោសល្យវិច័យសាកសព។ ក្រោយពីការពិនិត្យសមត្ថកិច្ចជំនាញសន្និដ្ឋានថា មុនពេលកើតហេតុជនរងគ្រោះមេជាងបានឡើងជាន់លើរន្ទាដែករៀបឥដ្ឋនៅក្រោមរន្ទាមានខ្សែភ្លើងមួយសរសៃនៅអែបរន្ទាផង រីឯកូនជាងម្នាក់នៅក្រោមអ្នកជញ្ជូនឥដ្ឋ ពេលកំពុងរៀប ដែកចន្ទាកកិតខ្សែភ្លើងក៏មានមុខតំណរបណ្តាលឲ្យឆ្លងចរន្តឆក់ធ្លាក់មកដី ពេលឃើញពូជាមេជាងធ្លាក់មកដីកូនជាងត្រូវជាក្មួយបានទៅត្រកងពូក៏ត្រូវចរន្តភ្លើងឆក់ស្លាប់ទាំងពីរនាក់នៅនិងកន្លែងរៀបឥដ្ឋតែម្តងទៅ។
សមត្ថកិច្ចឲ្យដឹងទៀតថា ម្ចាស់ផ្ទះកំពុងសាងសង់ខាងលើនេះមានឈ្មោះ ម៉ៅ ប៉ោក ភេទប្រុស អាយុ៤៥ឆ្នាំ ស្ថិតនៅភូមិអូតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
សពជនរងគ្រោះទាំងពីរនាក់ឪពុកមានិងក្មួយ រួមមានឈ្មោះ អឿន សាវី ភេទប្រុស អាយុ៣៥ឆ្នាំ(មេជាង)ត្រូវជាពូរស់នៅភូមិ អូតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត និងឈ្មោះ រស់ ភារុន ភេទប្រុស អាយុ ១៥ឆ្នាំ (កូនជាង)ត្រូវជាក្មួយរស់ នៅភូមិ អូតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
ក្រោយពីកម្លាំងជំនាញធ្វេីកោសលវិច្ច័យ រួចក៏បានប្រគល់សពជនរងគ្រោះទាំងពីរនាក់ជូនក្រុមគ្រួសារសាច់ញ្ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី ៕




ចែករំលែកព័តមាននេះ