ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍និងរដ្ឋបាលខេត្តសៀមរាប ចាប់ដៃគ្នាបើកយុទ្ធនាការលក់បញ្ចុះតម្លៃសេវាទេសចរណ៍ប្រចាំឆ្នាំលើកទឹក​ចិត្តភ្ញៀវទេសចរជាតិនិងអន្តរជាតិ

2 អាទិត្យ មុន
  • ភ្នំពេញ

ខេត្ត​សៀម​រា​ប ៖ ដើម្បី​ចូលរួម​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ក្នុង​រដូវ​កាល​បៃតង​ឱ្យ​មាន​ភាព​រស់​រវើក​ថែម ក្រសួង​ទេសចរណ៍​ បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប សមាគម​ន៍ សណ្ឋាគារ​កម្ពុជា​សាខា​ខេត្តសៀមរាប សមាគម​ក្លឹ​បទេស​ចរណ៍​ខេត្តសៀមរាប ព្រមទាំង​ទទួល​បានការ​គាំទ្រ​ពី​អាជីវកម្ម​ទេសចរណ៍​នានា បាន​ដាក់​ឱ្យ​ដំណើរ ការ​សាកល្បង​កម្មវិធី​លក់​បញ្ចុះតម្លៃ​សេវាកម្ម​ទេសចរណ៍​ប្រចាំឆ្នាំ​២០២៦ (2026 Siem Reap Tourism Service Mega Sale)​។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្នុង​ឱកាស​អញ្ជើញ​បិទ​សិក្ខាសាលា​ការ​ជំរុញ​កា​រ
ត​ភ្ជាប់​គោលដៅ​ទេសចរណ៍​ពី​តំបន់​ទេសចរណ៍​បេ​តិ​ក​ភណ្ឌ​សៀមរាប​-​អង្គរ ទៅ​កាន់​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​ការ​ផ្សព្វផ្សាយ​ការ​បញ្ចុះតម្លៃ (Mega Sales) សេវា​ទេសចរណ៍​ខេត្តសៀមរាប​ក្នុង​រដូវ​កាល​បៃតង នៅ​ខេត្តសៀមរាប នា​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៦​ នេះ​។

ឯកឧត្តម​រដ្ឋមន្ត្រី ហួត ហាក់ មាន ប្រសាសន៍​ថា តាម​រយៈ​ការ​ដាក់​ដំណើរការ​សាកល្បង​នេះ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នឹង​ទទួល​បាន​ការ​បញ្ចុះតម្លៃ​ពិសេស​ចាប់ពី​១០%​ ដល់​៥០% សម្រាប់​សេវាកម្ម​កម្រិត​ផ្កាយ​៣ រហូត​ដល់​ផ្កាយ​៥ ដោយ​ភ្ញៀវ​ទេសចរ​អាច​ធ្វើការ​កក់​សេវាកម្ម​ទេសចរណ៍​តាម​រយៈ​គេហទំព័រ www.cambodiawonder.com​។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត​សៀមរាប បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី​ខេត្ត មន្ទីរ​ទេស​ចរណ៍ សមាគម​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេស​ចរណ៍ វិស័យ​ឯកជន អ្នក​ផលិត​មាតិកា​ទេសចរណ៍ និង​ក្រុមការងារ​រៀបចំ​ទាំងអស់ ដែល​បាន​សហការ​គាំទ្រ និង​រួមចំណែក​ធ្វើ​ឱ្យ​សិក្ខាសាលា​នេះ ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ និង​ទទួល​បាន​លទ្ធផល​យ៉ាង​ត្រចះត្រចង់​។

ឯកឧត្តម​សង្ឃឹម​យ៉ាង​មុតមាំ​ថា ស្មារតី​កិច្ច សហការ​ដែល​កើត​ចេញពី​សិក្ខាសាលា​នេះ នឹង​បន្ត​ជំរុញ​ឱ្យ​មាន​សកម្មភាព​រួម​ប្រកប ដោយ​ប្រសិទ្ធភាព ក្នុង​ការ​លើកកម្ពស់​កា​រត​ភ្ជាប់​គោលដៅ​ទេសចរណ៍ ការ​បង្កើន​ភាព​ប្រកួតប្រជែង និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ប្រកបដោយ​ចីរភាព​។

ឯកឧត្តម ប្រាក់ សោភ័ណ បន្ត​ថា ក្នុង​នាម​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេស ចរណ៍​ខេត្តសៀមរាប ឯកឧត្តម បាន​ទទួល យក​នូវ​រាល់​អនុសាសន៍ និង​ធាតុ​ចូល ដែល​ទទួល​បាន​ពី​សិក្ខាសាលា​នេះ ដើម្បី​បន្ត​សិក្សា សម្របសម្រួល និង​ជំរុញ​ការ​អនុវត្ត​ជាមួយ​ភាគី​ពាក់ព័ន្ធ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ៕