ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិ រាយការណ៍ពីកំណើននៃឥណទាន

1 ខែ មុន

ធនាគារជាតិ​នៃ​កម្ពុជា​បាន​អះអាង​ថា ស្ថាប័ន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស បាន​កត់ត្រា​កំណើន​នៃ​ឥណទាន នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦ ប្រមាណ​ជា ៤,៦​ភាគរយ ។

របាយការណ៍​នេះ​បាន​និយាយ​ថា គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០២៦ ទំហំ​​​បាន​កើនឡើង​ដល់ ៦៤,២ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ​ជា​៤,៦ ភាគរយ​ធៀប​នឹង​រយៈពេល​ដដែល​កាលពី​ឆ្នាំ​មុន ។

ទន្ទឹម​នឹង​នោះ ក៏​មាន​សេចក្តីរាយការណ៍​ថា អនុបាតឥណទានមិនដំណើរការសុទ្ធ មានកម្រិត៣,៣% ក្រៅពី​នោះ ពលរដ្ឋ​ដែល​មាន​ប្រាក់​ទៅ​ដាក់​ជា​ប្រាក់​បញ្ញើ​របស់​អតិថិជន បាន​កើនឡើង ៤,៤ ភាគរយ​ដល់ ៦៤,៤ ពាន់​លាន​ដុល្លារ ៕