ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យស្រុកខ្មែរ មានសមត្ថភាពវះកា.ត់ដុំសាច់ថ្លើមដ៏ធំមួយ!

3 អាទិត្យ មុន

ខណៈ​ដែល​ពលរដ្ឋ​មួយ​ចំនួន​បន្ត​ចេញ​ទៅ​ស្វែងរក​សេវា​វះកាត់​ធំ​ៗ​នៅ​ក្រៅប្រទេស មានការ​អះអាង​ថា ក្រុម​គ្រូពេទ្យ​នៅ​កម្ពុជា បច្ចុប្បន្ន​ក៏​មាន​សមត្ថភាព​វះកាត់​ប្រភេទ​ជំងឺ​ធ្ងន់​ៗ​បាន​បណ្តើរ​ៗ​ហើយ នៅ​ពេល​នេះ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ មន្ទីរពេទ្យ​ហ្លួង​ម៉ែ បាន​អះអាង​កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៦​ថា ក្រុម​ជំនាញ​នៃ​មន្ទីរពេទ្យ បាន​ធ្វើការ​វះកាត់​ដុំ​សាច់​នៅ​លើ​ថ្លើម ដែល​មាន​ទំហំ​ធំ ៥.២ សម x ៦.៣ សម x ៥.៣ សម ( Hepatocellular Carcinoma ) ដោយ​ជោគជ័យ ។

ប្រភព​ដដែល​បាន​អះអាង​ថា ការ​វះកាត់​នេះ ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ ដោយ​ក្រុម​គ្រូពេទ្យ​ឯកទេស​នៃ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​ផ្ទាល់ ៕