ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាយ​ចំណាស់​​ក្រីក្រ​​រស់​នៅ​ក្នុង​ខ្ទម​ជរា​លើ​ភ្លឺ​ស្រែ

12 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ដោយ​មើល​ឃើញ​ទុក្ខ​លំបាក​​រប​ស់​​ស្ត្រី​ទុរគត​​​ឈ្មោះ​​ម៉ម ​ឈៀន អាយុ​​៧៤​ឆ្នាំ ​ដែល​កំពុង​រស់​នៅ​ក្នុង​ខ្ទម​​ដ៏​តូច​មួយ​ដែល​សាង​សង់​លើ​ភ្លឺ​ស្រែ​ខ្វែង​ ជា​៤​រ​បស់​ប្រជា​ពល​រដ្ឋ​​ស្ថិត​នៅ​ក្នុងភូមិ​ក្នុង​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលា​ប្អៀរ ​ទើប​លោក​សុក ឧត្តម​ នាយក​សាខា​ក្រុម​ហ៊ុន​អ៊ឹងរិទ្ធីគ្រុប ​ជ្រើស​រើស​ពល​ករ​ទៅ​ក្រៅ​ប្រទេស​បាន​​

ខេត្តកំពង់ឆ្នាំង ៖ ដោយ​មើល​ឃើញ​ទុក្ខ​លំបាក​​រប​ស់​​ស្ត្រី​ទុរគត​​​ឈ្មោះ​​ម៉ម ​ឈៀន អាយុ​​៧៤​ឆ្នាំ ​ដែល​កំពុង​រស់​នៅ​ក្នុង​ខ្ទម​​ដ៏​តូច​មួយ​ដែល​សាង​សង់​លើ​ភ្លឺ​ស្រែ​ខ្វែង​ជា​៤​រ​បស់​ប្រជា​ពល​រដ្ឋ​​ស្ថិត​នៅ​ក្នុងភូមិ​ក្នុង​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលា​ប្អៀរ ​ទើប​លោក​សុក ឧត្តម​ នាយក​សាខា​ក្រុម​ហ៊ុន​អ៊ឹងរិទ្ធីគ្រុប ​ជ្រើស​រើស​ពល​ករ​ទៅ​ក្រៅ​ប្រទេស​បាន​​យក​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​១០​ដុល្លារ ​ទៅ​ផ្តល់​ជូន​​លោក​យាយ​ដើម្បី​រស់​ ព្រោះតែ​ជីវ​ភាព​ខ្វះ​ខាត​ដល់​កម្រិត។ ​លោក​សុក ឧត្តម​ បាន​និយាយ​​ថា លោក​យាយ​ម្នាក់​នេះ​ គាត់​​បាន​ស្គាល់​​យូរ​ហើយ ព្រោះ​តែ​​គាត់​មាន​ទី​លំ​នៅ​ និង​ស្រុក​​កំណើត​ដូច​គាត់​​ដែរ ​ហើយ​​ដែល​បាន​ដឹង​យ៉ាង​​ច្បាស់​មុខ​របរ​រប​ស់​លោក​យាយ​​កាល​ពី​ប៉ុន្មាន​​ឆ្នាំ​មុន គឺដើរ​​​ចាក់​អង្ក្រង​លក់​យក​លុយ​ទិញ​​អង្ករ​ហូប ។ ​នៅ​ចំពោះ​​មុខ​​ភ្នាក់​ងារ​​កោះ​សន្តិ​ភាព​​​លោក​យាយ​ម៉ម ​ឈៀន​បាន​និយាយ​ថា បី​​ឆ្នាំ​​ហើយ​គាត់​មាន​ជំងឺ​មិន​អាច​ដើរ​​ចាក់​អង្ក្រង​​បាន​​ទៀត​ទេ គឺ​នៅ​​តែ​នឹង​ខ្ទម​រប​ស់​គាត់​ដែល​សង់​លើ​ភ្លឺ​ស្រែរបស់​អ្នក​ស្រុក​ដែល​គាត់​បាន​សុំ​តែ​ស្នាក់​នៅប៉ុណ្ណោះ ។ ​សព្វ​ថ្ងៃ​ត្រូវ​​បាន​អ្នក​ស្រុក​ខ្លះ​ហៅ​ឱ្យ​ទៅ​ចាំ​ផ្ទះ​​ឱ្យ​គេ​១​​ថ្ងៃ ជួន​បាន​លុយ​២​ពា​ន់​រៀល ​ជួន​អង្ករ​ខ្លះ​ក៏មាន​ដែរ ។ ​លោក​យាយ​បន្ត​ថា ​សព្វថ្ងៃ ​​លោក​គ្រូពេទ្យ​ឈ្មោះ​គ្រូពេទ្យ​ទី តែ​បានយក​អង្ករ​​៥​គីឡូ​ក្រាម ឬ​៧​គីឡូ​ក្រាម​មក​ឱ្យ​គាត់​​១​ខែ ឬ​២​ខែ​ម្តង ​គ្រាន់​​នឹង​ដាំ​បាយ​បបរ​ហូប។ លោក​ថោង ហួរ ហៅ​ជួរ ​មេ​ភូមិ​ក្នុង​បាន​ប្រាប់​​ថា ​​លោក​យាយ​ម៉ម ឈៀន ពិតជា​ក្រីក្រ​ទុរគត​​មែន លោក​យាយ​សល់កូន​ស្រី​ពៅ​ម្នាក់​ដែរ នាងមាន​ប្តី​មាន​កូន​៤នាក់ ហើយពួក​គេ​យោង​តែ​អាត្មា​មិន​រួច​ផង មាន​អ្វី​មកជួយ​ចិញ្ចឹម​ម្តាយ ។ លោក​យាយ​​ម៉ម ឈៀន ក៏​ដូច​ជា​លោក​មេ​ភូមិ​ក្នុង​ក៏​សុំ​អំពាវ​នាវ​តាម​រយៈ​សារ​ព័ត៌មាន​កោះ​សន្តិ​ភាព​​ដល់​សប្បុរស​ជន​មេត្តា​ជួយ​ឧបត្ថម្ភ​​គាត់​​​​ឱ្យ​រស់​នៅ​ផង​ចុះ៕