នាំគ្នាដើរឆ្លងផ្លូវជាតិលេខ៤ ត្រូវរថយន្តបុ.ក ស្លា.ប់ទាំង២នាក់ រួចបើកគេចបាត់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ មនុស្សចំនួន២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលនាំគ្នាដើរឆ្លងផ្លូវជាតិលេខ៤ហើយត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកបុកកិន បង្ករឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ច។
ហេតុការណ៍រថយន្តបុកមនុស្សដើរឆ្លងផ្លូវបណ្ដាលឲ្យស្លាប់ចំនួន២នាក់ បានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៣-៣៤ ត្រង់ចំណុចក្នុងភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកសំរោងទងបាននិយាយដឹងថានៅមុនពេលកើតហេតុមានរថយន្ត១គ្រឿង មិនស្គាល់ម៉ាក និងមិនស្គាល់អត្តសញ្ញាណអ្នកបើកបរ (បើកបន្ថែមល្បឿនរត់គេចក្រោយពេលកើតហេតុរួច) តាមបណ្ដោយផ្លូវជាតិលេខ៤ បើកបរពីទិសខាងលិចទៅទិសខាងកើត លុះពេលធ្វើដំណើរមកដល់ចំណុចខាងលើក៏បានបុកបុរស ២នាក់ កំពុងដើរឆ្លងផ្លូវជាតិលេខ៤ ពីទិសខាងជើងទៅទិសខាងត្បូង យ៉ាងពេញទំហឹង÷ ទី១-ឈ្មោះ ម៉ៅ ណាង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិអំពិលទឹក ឃុំអំពិលទឹក ស្រុកលើកដែក ខេត្តកណ្ដាល និងទី២-ឈ្មោះ ញឹល ភិន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ស្នាក់នៅម្តុំកើតហេតុខាងលើ ។ក្រោយកើតហេតុតៃកុងរថយន្តបានបន្ថែមល្បឿនរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ដឹងថាក្រោយកើតហេតុនគរបាលបានចុះទៅធ្វើការវាស់វែងនៅកន្លែងបាត់ហេតុ ចំពោះសពជនរងគ្រោះទាំង២នាក់ខាងលើ នគរបាលបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែករថយន្តបង្កហេតុនិងអ្នកបើកបរ ដែលកំពុងបើករត់គេច នគរបាលជំនាញកំពុងបន្តធ្វើការស្រាវជ្រាវ ស្វែងរកដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

ចែករំលែកព័តមាននេះ