ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាមស្អុ.យ ទុកម្តងៗ១ខែក៏មាន គួរអភិបាលក្រុង ជួយ​ហិ.ត​ផង

1 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ក្នុង​មួយ​រយៈ​នេះ ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​វាលវង់​ ក្រុង​កំពង់ចាម បាន​នាំ​គ្នា​រអ៊ូរទាំ​ ដោយសារ​តែ​ក្រុមហ៊ុន​ប្រមូល​សំរាម​យឺតយ៉ាវ​ក្នុង​ការ​ប្រមូល​យក​ទៅ​ចាក់ចោល​ ។ ​ដោយសារ​តែ​ទុក​យូរថ្ងៃ​ ធ្វើ​ឲ្យ​​សំរាម​​ស្អុយរលួយ​មាន​ដង្កូវ ​ជះក្លិន​ស្អុយ​ពិបាក​នឹង​ដកដង្ហើម ។ ចំពោះ​មូលហេតុ​បែប​នេះ​ ពួក​គាត់​មិន​បានដឹង​ច្បាស់​ថា​តើ​មក​ពី​អ្វី​ច្បាស់លាស់​នោះ​ទេ?

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​ប្រាប់​ឲ្យ​ដឹង​ថា​ ពី​មុន​ៗ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​នឹង​ដងផ្លូវ​ជាតិ​លេខ​៧​ចាស់ បានឃើញ​ពី​ការ​ចុះ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ឯកជន​មួយ ​ដោយ​មិន​បាន​ទុក​ចោល​​ទេ គឺ​មាន​រថយន្ត​រួម​ជាមួយនឹង​កម្មករ​ជា​ច្រើន​នាក់​ ចុះ​មក​ប្រមូល​ពី​តាម​លំនៅ​ឋាន​នីមួយ​ៗ​មាន​ភាព​រហ័សរហួន​ ដោយ​មិន​បណ្ដែត​បណ្ដោយ​​ឱ្យ​ជះក្លិន​ស្អុយ​ឡើយ​។

ប្រជាពលរដ្ឋ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ជាក់ស្ដែង​នៅ​ក្នុង​អំឡុង​ខែតុលា​ ឆ្នាំ​២០២៦ គឺ​សំរាម​នៅ​តាម​ផ្ទះ​បាន​គរ​ដូច​ភ្នំ​មាន​ដង្កូវ​ ហូរ​ទឹក​ស្អុយ​ទៅ​លើ​ផ្លូវ ដោយសារ​តែ​ទុក​យូរថ្ងៃ ​រហូត​ដល់​ជិត​មួយ​ខែ​ឯណោះក៏មានដែរ​ ទើប​មក​ប្រមូល​សំរាម​យក​ទៅ​ចាក់ចោល​។

ជាក់ស្ដែង ​សកម្មភាព​ចុះ​មក​ប្រមូល​សំរាម​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ វិច្ឆិកា ឆ្នាំ​២០២៦ ត្រង់​ចំណុច​ទីតាំង​ភូមិ​ទី​៦ ​ដដែល​ដោយ​សំរាម​ទុក​រហូត​ដល់​ជិត​១០​ថ្ងៃ​ ទើប​មក​ប្រមូល​លើកដាក់​រថយន្តម្តង ។ បងប្អូន​ប្រជាពលរដ្ឋ​បាន​សួរនាំ​ដល់​ក្រុម​អ្នក​ប្រមូល​សំរាម​រកហេតុ​ផល​ថា​តើ​មូលហេតុ​អ្វី​បានជា​យូរថ្ងៃ​រហូត​ដល់​ជិត​មួយ​ខែ​ទើប​មក​យក​សំរាម?

​ត្រូវ​បាន​ក្រុម​អ្នក​ប្រមូល​សំរាម​គេ​លើក​ឡើង​ថា​ដោយសារ​តែ​រថយន្ត​ខូច​ទើប​យឺតយ៉ាវ​បែប​នេះ​។ ពួក​គាត់​មាន​ច​ម្ង​ល់​ក្រុមហ៊ុន​មួយ​ទាំងមូល​ម្ដេច​ក៏​មាន​រថ​យន្ត​តែ​១​គ្រឿង​ទេ​អី ចុះ​រថយន្ត​ផ្សេង​ទៀត​ម្ដេច​ក៏​មិន​មក​ដឹក​សំរាម​យក​ទៅ​ចោល?

ពេល​សំរាម​​គរ​ដូច​ភ្នំ​ ឃើញ​រថយន្ត​ដឹក​សំរាម​ទទេ​ បើក​មក​ដល់​លំនៅ​ឋាន​របស់​គាត់​ក្នុង​ចិត្ត​រំពឹង​ថា​ មក​ដឹក​សំរាម​ តែ​តាម​ពិត​គេ​គ្រាន់តែ​បើក​ឆ្លងកាត់​ប៉ុណ្ណោះ​។ ពលរដ្ឋ​ជា​ច្រើន​បាន​នាំ​គ្នា​សំណូមពរ​ដល់​អភិបាលក្រុង​កំពង់ចាម​ ក៏​ដូច​ជា​ក្រុមហ៊ុន​ប្រមូល​សំរាម​ធ្វើ​យ៉ាងណា​ ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃ​យ៉ាង​យូរ ​ចុះ​មក​ប្រមូល​យក​ទៅ​ចាក់ចោល​ ព្រោះថា​តាម​មុខ​ផ្ទះ​របស់​គាត់​លក់ដូរ​មិន​ចង់​ឲ្យ​មាន​ក្លិនស្អុយ​ឡើយ​។

ចំណែក​លោក​នួន គង់​ស​ល្យ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​២៩ ​ខែវិច្ឆិកា ឆ្នាំ​២០២៦ បាន​ប្រាប់​តាម​តេ​ឡេ​ក្រាម​ឱ្យ​ដឹង​ដែរ​ថា ការ​ប្រមូល​ទុកដាក់​សំរាម​ គឺ​សាលាក្រុង​កំពង់ចាម​ដែល​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ដើម្បី​យក​ទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម​របស់​រដ្ឋ​ ស្ថិត​នៅ​ក្នុង​ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ។​ ការ​យឺតយ៉ាវ​នេះ​ធ្លាប់​ត្រូវ​រូប​លោក​ជំរាប​ដល់​ក្រុមហ៊ុន​ពី​ការ​រអ៊ូរទាំ​របស់​ពលរដ្ឋ​ជុំវិញ​ការ​ទុកដាក់​សំរាម​យូរថ្ងៃ ហើយ​ត្រូវ​បាន​គេ​ប្រាប់​ថា​បណ្ដាល​មក​ពី​រថយន្ត​ខូច​។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​