ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សស្រីម្នាក់ ត្រូវសិស្ស​ស្រីរួមថ្នាក់ព្រួតវា.យ ផ្អើលឈុល

1 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ មានករណី​​អំពើ​ហិង្សា​កើតឡើង​ក្នុង​ថ្នាក់រៀន​មួយ​នៃ​វិទ្យាល័យ​រមាស​ហែក ដោយ​មាន​សិស្ស​ស្រី​ៗ ជា​ច្រើន​នាក់​បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​សិស្ស​រួម​ថ្នាក់​ម្នាក់ ​បណ្តាល​ឲ្យ​មាន​របួស មិនដឹង​ថា​លោកគ្រូ​អ្នកគ្រូ​ប្រចាំ​ថ្នាក់​អញ្ជើញ​ចេញ​ទៅ​ណា​ទេ​។​

​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៨ ​វិ​ច្ឆិកា​ ឆ្នាំ​២០២៦ ​នៅ​ក្នុង​បន្ទប់រៀន​ថ្នាក់​ទី​9C នៃ​វិទ្យាល័យ​រមាស​ហែក​ ស្ថិត​ក្នុង​ឃុំ​កំ​ព​ង់​ត្រាច ​ស្រុក​រមាស​ហែក​។

បើ​តាម​ម្តាយ​កុមារី​រង​គ្រោះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឱ្យដឹង​​ថា កូនស្រី​របស់​គាត់ ឈ្មោះប្រាក់ ក​ញ្ញ​នា អាយុ​១៥​ឆ្នាំ​ រៀន​នៅ​ថ្នាក់​ទី​៩C នៃ​វិទ្យាល័យ​រមាស​ហែក​។​

ប្រភព​ដដែល​បាន​បន្ត​ថា កាលពី​វេលា​ម៉ាង​៩​ព្រឹក​ថ្ងៃ​ទី២៨ ​វិច្ឆិកា ​ឆ្នាំ​២០២៦ កូនស្រី​គាត់​បាន​នៅ​ក្នុង​បន្ទប់រៀន​នៅ​វិទ្យាល័យ​រមាស​ហែក ពេល​ចេញលេង ខណៈនោះ​លោកគ្រូ​ប្រចាំ​ថ្នាក់​បាន​ចេញពី​បន្ទប់ ចំណែក​សិស្សានុសិស្ស​ក្នុង​ថ្នាក់​ទី​៩C មិន​ចេញ​ក្រៅ​បន្ទប់​ទេ​ គឺ​នៅ​ក្នុ​ង​ថ្នាក់​ទាំងអស់​គ្នា ស្រាប់​សិស្ស​ស្រី​១​ក្រុម​បាន​បង្កជម្លោះ​ជាមួយ​កូនស្រី​រប​ស់គាត់​ឈ្មោះ​ប្រាក់ ក​ញ្ញ​នា ហើយ​ក៏​ប្រើ​អំពើ​ហិង្សា​ព្រួត​គ្នា​វាយ ចាប់​បោច​សក់​ វាយ​ទាត់​ធាក់​ទៅ​លើ​កូនស្រី​របស់​គាត់​យ៉ាង​ឃោ​រ​ឃៅ រហូត​ដួល​ទៅ​លើ​ដី រង​របួស ដេក​នៅ​លើ​ដី ដោយ​សិស្សានុសិស្ស​ក្នុង​ថ្នាក់​នាំ​គ្នា​ឈរ​​មើល ខ្លះ​ថតរូប​ភាព មិន​ចូល​ជួយ​ឬ​ឃាត់​ទេ និង​មិន​រាយការណ៍​ទៅ​គ្រូ​ដែរ​។

ម្តាយ​សិស្ស​រង​គ្រោះ​បាន​និយាយ​ទៀត​ថា ក្រោយ​ក្រុម​សិស្ស​​ទាំងនោះ​​ព្រួត​វាយ​កូន​គាត់​ហើយ លោកគ្រូ អ្នកគ្រូ​ប្រចាំ​ថ្នាក់​ទី​9C មិន​បាន​ហៅ ក្រុម​បង្ក​ និង​អាណាព្យាបាល​សិស្ស​ចូល​មក​ដោះស្រាយ​ទេ ដោយ​ក្រុម​​សិស្សទាំងនេះ​​មាន​ខ្នង​ក្រាស់ ទើប​គាត់​សុំ​អោយ​អ្នក​សារព័ត៌មាន​ចុះ​ផ្សាយ ដើម្បី​ដឹង​ដល់​លោក​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តស្វាយរៀង ឱ្យ​​បាន​ជ្រាប និង​សូម​ហៅ​អាណាព្យាបាល​សិស្ស​និង​សិស្ស​ប្រើ​អំពើ​​ហិង្សា​ទាំងអស់​ចូល​មក​ដោះស្រាយ​និង​ផ្តល់​យុត្តិធម៌​ដល់​កូនស្រី​របស់​គាត់​តាម​ច្បាប់​។

​ទាក់ទិន​ករណី​នេះ​ដែរ​ មិន​អាច​រក​ការ​បំភ្លឺ​ពី​លោកនាយក​វិទ្យាល័យ​រមាស​ហែក​បាន​ទេ រ​ហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៩​ វិច្ឆិកា​​ ឆ្នាំ​២០២៦​នេះ​ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​