ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់ចំណូលពលរដ្ឋកម្ពុជាកើនឡើងលឿនជាងគេលំដាប់ទីពីរក្នុងតំបន់

2 ម៉ោង មុន

កម្ពុជា​ជា​ប្រទេស​ឈានមុខ​គេ​នៅ​លំដាប់​ទី​២ ដោយ​កម្រិត​ប្រាក់​ចំណូល​ប្រចាំឆ្នាំ ពលរដ្ឋ​ម្នាក់​ៗ​កើនឡើង​លឿន នៅ​ក្នុង​រយៈពេល​២៦​ឆ្នាំ គឺ​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០២៦ ។

នៅ​ក្នុង​ចំណោម​ប្រទេស​១១ វៀតណាម​ឈានមុខ​គេ ដោយ​ប្រាក់​ចំណូល​សម្រាប់​មនុស្ស​ម្នាក់​ៗ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុងអំឡុងពេល​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០២៦ ។ បន្ទាប់​មក គឺ​ប្រទេស​កម្ពុជា និង​មី​យ៉ា​ន់​ម៉ា ។

តាម​ស្ថិតិ​ដែល​គេ​ដកស្រង់​ចេញពី New Asia Forum ដែល​បាន​ចេញ​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា កាលពី​ឆ្នាំ​២០០០ ពលរដ្ឋ​វៀតណាម​ម្នាក់​រក​ចំណូល​បាន​ត្រឹម​៤០០​ដុល្លារ ដែល​ដល់​ឆ្នាំ​២០២៦ រកបាន​៥.២៥៩ ដុល្លារ កើនឡើង​ដល់​ទៅ​១.២០៥ ភាគរយ ។

កម្ពុជា​វិញ កាលពី​ឆ្នាំ​២០០០ ពលរដ្ឋ​ម្នាក់​រក​ចំណូល​បាន​ត្រឹម​២៨៨ ដុល្លារ ប៉ុន្តែ​នៅ​ឆ្នាំ​២០២៦ គឺ​យើង​ម្នាក់​ៗ​អាច​រក​ចំណូល​បាន​ជាង ៣.០០០​ដុល្លារ កើនឡើង​ប្រមាណ​ជា​៩៤២ ភាគរយ ។

ដោយឡែក​មី​យ៉ា​ន់​ម៉ា​វិញ នៅ​ឆ្នាំ​២០០០ ពលរដ្ឋ​ម្នាក់​រក​ចំណូល​បាន​ត្រឹម​១៩២ ដុល្លារ ដល់​ឆ្នាំ​២០២៦ រកបាន ១.៥០៧ ដុល្លារ កើនឡើង​៦៨៥​ភាគរយ ។

ជា​ការ​ពិត​ចំណាត់ថ្នាក់​នេះ មិនមែន​វាស់​អំពី​ទំហំ​ប្រាក់​ចំណូល​ពលរដ្ឋ​ម្នាក់​ៗ​ទេ គឺ​គេ​វាស់​លើ​ភាគរយ​នៃ​កំណើន ប្រចាំឆ្នាំ​ប៉ុណ្ណោះ ៕