ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​សាមគ្គី​អ្នក​ភូមិ​អូរ​រុន រួមដៃគ្នា​រុះរើ​សម្រាស់​​ ដើម្បី​ការពារ​ស្ពានឈើ​កុំឱ្យខូចខាត ឬបាក់

3 អាទិត្យ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​ក្រោម​រូបភាព និង​សកម្មភាព​ដ៏​រស់​រវើក​ពី​ភូមិ​អូរ​រុន ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូ​ស្វាយ​សែន​ជ័យ បាន​បង្ហាញ​ពី​ស្មារតី​សាមគ្គីភាព​យ៉ាង​រឹង​មាំ និង​ការ​ទទួលខុស​ត្រូវ​ខ្ពស់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក្នុង​ការ​រួម​គ្នា​រុះរើ​សម្រាស់​ឈើ​យ៉ាង​ធំ​សន្ធឹកសន្ធាប់​ដែល​ហូរ​តាម​ទឹក​មក​ទើ​ជើង​ស្ពានឈើ ដើម្បី​ការពារ​កុំឱ្យ​មានការ​ខូចខាត ឬ​បាក់​ស្ពាន​ដោយសារ​សម្ពាធ​ទឹក​ហូរ​។

​បើ​តាម​អ្នក​ភូមិ​អូរ​រុន​ម្នាក់​បាន​ប្រាប់​ថា​បន្ទាប់​ពី​មាន​ជំនន់​ទឹកភ្លៀង​ហូរ​គួ​ច​យ៉ាង​ខ្លាំង បាន​នាំ​មក​នូវ​កំណាត់ឈើ មែកឈើ និង​កំទេចកំទី​ធម្មជាតិ​ជា​ច្រើន​មក កកស្ទះ​នៅ​ជើង​ស្ពានឈើ ដែល​ក្លាយជា​កម្លាំង​រាំងស្ទះ លំហូរ​ទឹក និង​បង្កើត​ជា​សម្ពាធ​យ៉ាង​ខ្លាំង​មក​លើ​ស្ពាន​។ ដោយ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព​ផ្លូវ​ធ្វើដំណើរ និង​ការ​ដាច់​ទំនាក់ទំនង​ផ្លូវគោក​ក្នុងភូមិ​-​ឃុំ ប្រ
ជា​ពលរដ្ឋ​បាន​ប្រមូលផ្តុំ​គ្នា​យ៉ាង​ស្វាហាប់ ចុះ​កាប់ និង​រុះរើ​សម្រាស់​ទាំងនោះ​ចេញពី​គល់​ស្ពាន​។ សកម្មភាព​នេះ​មិន​ត្រឹមតែ​ប្រើប្រាស់​កម្លាំង​ដៃ បង្គោល​ឈើ និង​រ៉ៃ​កាប់​ឈើ​ផ្ទាល់ខ្លួន​ដោយ​កម្លាំងបាយ និង​គ្រោះថ្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មានការ​ចូលរួម​ប្រើប្រាស់​ត្រាក់ទ័រ ដើម្បី​ជួយ​ទាញ និង​កាយ​កំណាត់ឈើ​ធំ​ៗ​ចេញពី​ចរន្តទឹក​ហូរ​យ៉ាង​មមាញឹក​ផង​ដែរ​។

ស្មារតី “​ជួយ​ខ្លួនឯង និង​រៀបចំ​សហគមន៍​” របស់​ប្រជាពលរដ្ឋ​ភូមិ​អូរ​រុន បាន​រំលេច​យ៉ាង​ច្បាស់​ពី​មនសិ​ការ​រួម​ក្នុង​ការ​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណៈ​។ ការ​រួមដៃគ្នា​រុះរើ​សម្រាស់​ចេញពី​គល់​ស្ពាន​បាន​ជោគជ័យ​នេះ មិន​ត្រឹមតែ​ជួយ​រំដោះ​លំហូរ​ទឹក​ឱ្យ​ដើរ​បាន​ល្អ ប្រ
សើរ​និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បាក់​ស្ពាន​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ជា​គំរូ​ដ៏​ប្រពៃ​នៃ​កម្លាំង​សាមគ្គី​ក្នុង សហ​គម​ន៍ ដែល​ទប់ទល់​នឹង​បាតុភូត​ធម្មជាតិ និង​ការពារ​ផលប្រយោជន៍​រួម​បាន​យ៉ាង​ទាន់​ពេលវេលា​៕