ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញ​ជលផល​សហការ​ជាមួយ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទនេសាទ ដកហូត​​លូ​ស្បៃ​មុង​រាប់រយ​ម៉ែត្រ

3 អាទិត្យ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ នៅ​ក្នុង​រដូវវស្សា​បទល្មើស​រក្សា​តែងតែ​កើតឡើង​នៅ​ស្រុក​ទីកន្លែង​មិន​ថា​តែ​ម្ដង​ទន្លេ​ឬ​បឹងបួរ​នោះ​ទេ​។​ក្រុម​អ្នក​ខ​ល​ខូច​តែងតែ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដូច​ជា​លូ​ស្បៃ​មុង​ដើម្បី​ចាប់​យក​ស្រី​ហូប​ធំ​។​ដោយ​មិន​ខ្វល់​ពី​ការ​បំផ្លាញ​មច្ឆា​ជាតិ​នោះ​ឡើយ​។​ជាក់ស្ដែង​ក្រុម​មន្ត្រី​ជំនាញ​ជលផល​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។​ដោយ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៦ ក្នុង​មូលដ្ឋាន​ស្រុក​កងមាស ដោយ​បានរ​រឹបអូស​ស្បៃ​មុង​ជា​ច្រើន​រាប់រយ​ម៉ែត្រ​។

លោក​លី ស្រ៊ី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម បានឱ្យ​ដឹង​ថា​ អនុវត្ត​តាម​ការ​ណែនាំ​ពី​សំណាក់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ក៏​ដូច​ជា​ឯកឧត្តម​អភិបាលខេត្ត បាន​ជំរុញ​ឱ្យ​ជំនាញ​ជលផល​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តាម​អតីត​ឡូ​នេសាទ ព្រែក​បឹង បួរ​ព្រមទាំង​ដង​ទន្លេមេគង្គ ព្រោះថា​មនុស្ស​មួយ​ចំនួន​បាន​លួច​ដាក់​ឧបករណ៍​ខុសច្បាប់​ក្នុង​នោះ​មាន​លូ​ស្បៃ​មុង​ដើម្បី​ចាប់​យក​ត្រី​តូច​ធំ​ព្រោះ​នេះ​ជា​រដូវ​ត្រី​ពង​ដែល​ទាមទារ​ឲ្យ​មានការ​ថែរក្សា​ព្រៃ​លិច​ទឹកជា​ជំរក​ត្រី​ដ៏​សំខាន់​។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជាក់ស្ដែង​នៅ​ក្នុង​ប្រតិបត្តិការ​ដែល​បាន​ធ្វើ​ឡើង​នេះកម្លាំង​​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​កងមាស និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្តៅ ដោយ​មានការ​សម្របសម្រួល​ពី ឯកឧត្តម​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម សាលាដំបូង​ខេត្តកំពង់ចាម បាន​ចុះ​ប្រតិបត្តិការ ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល​បាន​ចំនួន​១​ករណី​ដោយ​រុះរើ និង​បំផ្លាញ​ចោល​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់ នៅ​ចំណុច​តាម​ដង​ទន្លេមេគង្គ ស្រុក​កងមាស ។​ក្នុង​នោះ​វត្ថុ​តាង​ត្រូវ​បាន​បំផ្លាញ​ចោល នៅ​និង​កន្លែង​រួម​មាន ៖ ឧបករណ៍​លូ​ស្បៃ​មុង​ចំនួន​១១​មាត់

-​របាំង​ស្បៃ​មុង​ប្រវែង ២១០​ម៉ែត្រ
-​បង្គោល​ចម្រឹង​ចំនួន ១២០​ដើម
-​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចូល​ទៅ​ក្នុង​ទឹកទន្លេ​ជា​ច្រើន​គីឡូក្រាម​។ មក​ដល់​ពេល​នេះ​ទឹកទន្លេ​រៀង​ស្រក​បន្តិច ជា​ធម្មតា​ចំពោះ​ទឹកទន្លេ​ដែល​ហក់​ឡើង​ដល់​១២​ម៉ែត្រ នោះ​នឹង​ធ្វើ​ឲ្យ​ព្រែក​មួយ​ចំនួន​ត្រូវ​បាន​ទឹក​ហូរ​ចូល​ទៅ​តាម​បឹងបួរ​និង​អតីត​ឡូ​នេសាទ
ក្នុង​នោះ​មានស្រុក​ស្ទឹង​ត្រង់ កំពង់សៀម​កងមាស កោះសូទិន​នឹង​ស្រី​សន្ធរ​ព្រមទាំង​ស្រុក​មួយ​ចំនួន​ទៀត ការ​បង្ក្រាប​បទ​មនុស្ស​មាន​ប្រសិទ្ធភាព​និង​ជោគជ័យ​ទាល់តែ​មានការ​ចូលរួម​ពី​សំណាក់​អាជ្ញាធរ​ដែនដី​នៅ​មូលដ្ឋាន​ព្រមទាំង​កម្លាំង​សមត្ថកិច្ច​គ្រប់​លំ​ដោះ​ថ្នាក់​ ៕