ឮស្នូរផ្ទុះអាវុ.ធ ២-៣គ្រាប់ ផ្អើលពលរដ្ឋចេញមកមើល ឃើញបុរសម្នាក់យ៉ាងរន្ធ.ត់
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ មានករណីឃាតកម្មបាញ់សំលាប់ជនជាតិឥណ្ឌូនេស៊ីម្នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ស្ថិតភូមិក្បាលស្ពានពីរ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានស្នូរកាំភ្លើង២ទៅ៣គ្រាប់ បានធ្វើឱ្យប្រជាពលរដ្ឋជិតខាងផ្អើលឆោឡោចេញមកមើលឃើញជនរងគ្រោះម្នាក់បានដេកស្លាប់នៅក្នុងថ្លុកឈាម ដោយមានម៉ូតូ១គ្រឿងនិងទូរស័ព្ទដៃជ្រុះនៅក្បែរហើយក៏បានរាយការណ៍ជូនសមត្តកិច្ចចុះមកពិនិត្យតែម្តង។
ប្រជាពលរដ្ឋបានបញ្ជាក់ថា លុះដល់ព្រឹកឡើង កម្លាំងជំនាញចុះពិនិត្យជនរងគ្រោះដែលស្លាប់ជាបុរសជនជាតិឥណ្ឌូនេស៊ី មានអាយុប្រមាណជាង៣០ឆ្នាំ ត្រូវបានឃាតករបាញ់សំលាប់ស្លាប់ត្រូវបានយកសាកសពទៅតម្កល់ទុកនៅវត្ត ។
លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា នៅពេលនេះកម្លាំងជំនាញកំពុងពិនិត្យនៅកន្លែងកើតហេតុជនរងគ្រោះជាជនបរទេសជាករណីឃាតកម្មបាញ់សំលាប់ ខណៈពេលជនរងគ្រោះកំពុងជាប់រវល់ការងារនៅកន្លែងកើតហេតុ ៕




ចែករំលែកព័តមាននេះ