មន្ត្រីសុខាភិបាលរដ្ឋបានរាយការណ៍ពីករណីជំងឺ Cyclosporiasis ចំនួន ៩.២៥៣ករណី កាលពីថ្ងៃចន្ទ (កើនឡើង១.០៧៧ករណី បើធៀបនឹងថ្ងៃសុក្រ) ដែលបណ្តាលឱ្យមានអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១៦០នាក់ ដោយពុំមានករណីស្លាប់នោះទេ ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters ។
ករណីឆ្លងក្នុងស្រុកដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍មានចំនួន៤.១៧៣ករណី ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) កំពុងដឹងពីករណីសង្ស័យជាង៧.៤០០ករណីបន្ថែមទៀត ដែលភាគច្រើនកើតមាននៅរដ្ឋ Michigan និងរដ្ឋ
Ohio ។
ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) រួមជាមួយ CDC កំពុងពង្រីកការស៊ើបអង្កេតទៅលើប្រភពនៃការផ្ទុះឡើងនៃជំងឺនេះ បន្ទាប់ពីរកឃើញករណីបន្ថែមនៅក្នុងរដ្ឋចំនួនបួនទៀត ។ ការស៊ើបអង្កេតនេះ គឺផ្តោតលើសាឡាត់ផ្ទាំងទឹកកកហាន់ជា
ចំណិតៗដែលនាំចូលពីកណ្តាលប្រទេសម៉ិកស៊ិក ។ ការផ្ទុះឡើងនេះ ក៏បាននាំឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរឹងពីសំណាក់អ្នកតាក់តែងច្បាប់ផងដែរ ។
លោក Robert Garcia តំណាងរាស្ត្រសហរដ្ឋអាមេរិក និងជាសមាជិកព្រឹទ្ធសភាជាន់ខ្ពស់នៃគណៈកម្មាធិការត្រួតពិនិត្យសភា បានប្រកាសបើកការស៊ើបអង្កេតលើតួនាទីរបស់ក្រុមហ៊ុន Taylor Farms ក្នុងការផ្ទុះឡើងនៃជំងឺនេះ និងការសង្ស័យលើកិច្ចព្យាយាមជះឥទ្ធិពលលើការឆ្លើយតបរបស់ FDA។
លោក Robert Garcia បានលើកឡើងថា៖ «កសិដ្ឋាន Taylor បានបរិច្ចាគប្រាក់រាប់លានដុល្លារដល់ប្រធានាធិបតី Trump បានជួបជាឯកជនជាមួយសេតវិមាននៅយប់ដែល FDA បានកំណត់អត្តសញ្ញាណសាឡាត់របស់ពួកគេថា ជាប្រភពនៃការផ្ទុះឡើងនៃជំងឺនេះ ហើយបន្ទាប់មក ត្រូវបានគេរាយការណ៍ថា បានព្យាយាមដកខ្លួនចេញពីការផ្ទុះឡើងនៃជំងឺនេះ» ។

ចែករំលែកព័តមាននេះ