ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាគមន៍​ ក្រុមកីឡា​បាល់ទះ​បុរស​ជម្រើសជាតិ​កម្ពុជា នាំ​យក​ពានរង្វាន់​ជើងឯក​អាស៊ាន SEA V-CUP ជើង​ទី​១ រដូវ​កាល​ទី​៦ ត្រឡប់​មក​មាតុភូមិ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ក្រុមកីឡា​បាល់ទះ​បុរស​ជម្រើសជាតិ​កម្ពុជា បាន​បញ្ចប់​បេសកកម្ម​ក្នុង​ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន SEA V-CUP រដូវ​កាល​ទី​៦ ឆ្នាំ​២០២៦ មាន​ចំនួន ២​ជើង ដោយ​ជើង​ទី​១ ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វី​លី​ពី​ន និង​ជើង​ទី​២ ធ្វើ​ឡើង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ​។

ជា​លទ្ធផល​ក្រុម​កម្ពុជា យើង​ដណ្តើម​បាន​ជើងឯក នៅ​ក្នុង​ជើង​ទី​១ និង​ចំណាត់ថ្នាក់​លេខ​៤ នៅ​ក្នុង​ជើង​ទី​២ ព្រមទាំង​ពានរង្វាន់​ឯកត្តជន​មួយ​ចំនួន​ថែម​ទៀត​ ។

ជួសមុខ​ឱ្យ​មហា​គ្រួសារ​បាល់ទះ​កម្ពុជា ខ្ញុំ​និង​ភរិយា មន្ត្រី​របស់​សហព័ន្ធ មន្ត្រី​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មន្ត្រី​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក គ្រួសារ​កីឡា​កម្ពុជា ព្រមទាំង​ក្រុមហ៊ុន​ឧបត្ថម្ភ បាន​មក​ទទួល​ដំណើរ​ត្រឡប់​មក​ដល់​មាតុភូមិ​យើង​វិញ របស់​ក្រុម​កីឡាករ​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ក្រុមការងារ​គ្រូបង្វឹក​និង​ប្រតិភូ​ ។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​ថ្លែងអំណរគុណ​ដល់​ប្រតិភូ ក្រុមការងារ​គ្រូបង្វឹក និង​ប្អូន​ៗ​កីឡាករ ដែល​បាន​ខិតខំ​ប្រកួត​ប្រឹងប្រែង​ប្រកួត​លើ​ឆាក​អន្តរជាតិ ព្រមទាំង​នាំ​យក​ពានរង្វាន់ ​និង​មេដាយ​ជូន​ជាតិ​មាតុភូមិ ​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ ឯកឧត្តម​ ក៏​សូម​ថ្លែងអំណរគុណ​ដល់​ពុក​ម៉ែ បងប្អូន​ទាំងអស់ ដែល​តែងតែ​ចូលរួម​គាំទ្រ​លើកទឹកចិត្ត​ដល់​កីឡាករ​យើង នៅ​ទីលាន​ផ្ទាល់ និង​ទស្សនា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ទាំង​ក្នុង​និង​ក្រៅប្រទេស ​។

ឯកឧត្តម ​បញ្ជាក់​ថា​៖ “​យើង​រួម​សាមគ្គី​គ្នា សហការ​គ្នា​ខ្មែរ​តែ​មួយ​ជា​បន្ត​ទៀត ដើម្បី​សម្រេច​ក្តី​ស្រ​ម៉ៃ នាំ​យក​សម​ទ្ធិ​ផល​លើ​ឆាក​អន្តរជាតិ ជូន​ជាតិ​មាតុភូមិ​យើង នៅ​ថ្ងៃ​អនាគត​ជា​បន្តបន្ទាប់​” ៕