ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ធ្លាក់ក្នុងmapKey នៃវិបត្តិមជ្ឈិមបូព៌ា៖ អ៊ុយក្រែនបើកការវាយប្រហាររយៈចម្ងាយឆ្ងាយលើគោលដៅពាក់ព័ន្ធអ៉ីរ៉ង់

10 ម៉ោង មុន

សង្គ្រាម​អ​រ៉​ង់ ៖ សង្គ្រាម​អ៉ី​រ៉​ង់​កាន់តែ​រីក​ដោយ​អ៊ុយ​ក្រែ​ន​ប្រកាស​ថា បាន​វាយប្រហារ​រយៈ​ឆ្ងាយ​លើ​បណ្ដា​គោលដៅ​ទាក់ទិន​នឹង​ការ​ដឹក​ជញ្ជូន​ឧបករណ៍​យោធា​រុ​ស្ស៊ី​ទៅ​កាន់​អ៉ី​រ៉​ង់​ ។ ដូច្នេះ​ អ៊ុយ​ក្រែ​ន​ក្លាយជា​តួអង្គ​ថ្មី​មួយ​នៃ​វិបត្តិ​នោះ​ ។ ទ​ន្ទឹម​នឹង​នេះ​ដែរ​ប្រធា​នាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡាន​ស្គី បាន​ចោទប្រកាន់​រុ​ស្ស៊ី​ថា ​បាន​ជួយអ៉ី​រ៉​ង់​វាយប្រហារ​បណ្ដា​ទីតាំង​យោធា​អា​មេ​
រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ា ដោយ​ជួយ​ផ្ដល់​បណ្ដា​ទិន្នន័យ​ផ្កាយ​រណប​។ រឿង​បែប​នេះ​តំណាង​ឲ្យ​ទំហំ​ថ្មី នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​
អ៉ី​រ៉​ង់ ​និង​សហរដ្ឋអាមេរិក​។ ដោយ​ភ្ជាប់​បន្ថែម​ទៀត​វិបត្តិ​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ទៅ​នឹង​សង្គ្រាម​អ៊ុយ​ក្រែ​ន នាំ​ឲ្យ​មានការ​លើក​ជា​សំនួរ លើ​ការ​ជួយ​អ៉ី​រ៉​ង់​ពី​សំណាក់​រុ​ស្ស៊ី ​។

ក្នុង​សារ​មួយ​តាម​បណ្ដាញ​សង្គម​X លោក​ហ្សេ​ឡេ​ន​ស្គី​អះអាង​ថា ចាប់តាំងពី​ដើមខែ​កក្កដា​មក បណ្ដា​ផ្កាយ​រណប​រុ​ស្ស៊ី​​បាន​តាមដាន​ត្រួតពិនិត្យ​យ៉ាង​សកម្ម បណ្ដា​ប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ព្រមទាំង​បណ្ដា​ទីតាំង​យោធា​អា​មេ​រិ​ក ក្នុង​តំបន់​មុន​ពេល​បញ្ជូន​បណ្ដា​រូបភាព​ដែល​ប្រមូល​បាន​ឲ្យ​ដល់​អ៉ី​រ៉​ង់​ ។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ក៏​អះអាង​ដែរ​ថា គ្រាន់តែ​ក្នុង​ថ្ងៃ​ទី​១៩​ និង​២០​កក្កដា​តែ​ប៉ុណ្ណោះ មូលដ្ឋាន​អាកាសចរណ៍​៤​រង​ការ​វាយប្រហារ គឺ​មូលដ្ឋាន​អាកាសចរណ៍​២​នៅ​បា​រ៉ែ​ន មួយ​នៅ​ហ្ស៊​ក​ដា​នី​និង​មួយទៀត​នៅ​គុ​យ​វ៉ែត សុទ្ធតែ​ស្ថិត​ក្រោម​ការ​តាមដាន​របស់​បណ្ដា​ផ្កាយ​រណប​រុ​ស្ស៊ី ​។ លោក​ហ្សេ​ឡេ​ន​ស្គី​បាន​អំពាវនាវ​កុំ​ឲ្យ​មើល​ស្រាល​សភាពការណ៍​នេះ ព្រោះ​កងកម្លាំង​អាក្រក់​តែង​ស្វែងរក​ជា​និច្ច ធ្វើ​ឲ្យ​សភាពការណ៍​ចុះ​ដុនដាប​ និង​ពង្រីក​ទីលាន​នៃ​វិបត្តិ​ ។

កាលពី​ថ្ងៃ​ទី​២៥​ កក្កដា ​អ៊ុយ​ក្រែ​ន​ប្រកាស​ពី​ការ​វាយប្រហារ រយៈ​ឆ្ងាយ​ប្រឆាំង​បណ្ដា​នាវា​នៅ​សមុទ្រ​កា​ស្ពី​យែ​ន ដែល​តាម​ក្រុង​គៀវ​ថា នាវា​ទាំងនោះ​ត្រូវ​បាន​ប្រើ ដើម្បី​ដោះ​ដូរ​បណ្ដា​ឧបករណ៍​យោធា​រវាង​អ៉ីរ៉​ង់ ​និង​រុ​ស្ស៊ី ។ អ៉ី​រ៉​ង់​អះអាង​ថា ក្នុង​ចំណោម​នាវា​រង​ការ​វាយប្រហារ មាន​នាវា​ពាណិជ្ជកម្ម​១​គ្រឿង​របស់​អ៉ី​​រ៉​ង់ បណ្ដាល​ឲ្យ​នាវិក​ម្នាក់​ស្លាប់​និង​ច្រើន​នាក់​រង​របួស ក្នុង​ការ​វាយ​ប្រហារ​នេះ​។ ជា​ប្រតិកម្ម​តប​ចំពោះ​ការ​វាយប្រហារ​នោះ​អ៉ី​​រ៉​ង់​បាន​កោះហៅ​ភារធារី​ស្ដីទី​អ៊ុយ​ក្រែ​ន​ប្រចាំ​ក្រុង​តេ​ហេ​រ៉​ង់មក​កាន់​ក្រសួងការបរទេស ដើម្បី​ប្រគល់​ការ​តវ៉ា​ជា​ផ្លូវការ​ ។

ក្នុង​ពេល​ជួប​គ្នា​នោះ​ អ៉ី​រ៉​ង់​បាន​ប្រាប់​ថា​ អ៉ី​រ៉​ង់​នឹង​ការពារ​ម៉ឺង​ម៉ាត់​សន្តិសុខ​ និង​បណ្ដា​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន ហើយនឹង​មិន​បណ្ដោយ​ឲ្យ​ការ​វាយប្រហារ​ប្រឆាំង​អាយុជីវិត​ និង​ផលប្រយោជន៍​របស់​ពលរដ្ឋ​ខ្លួន ដោយ​គ្មាន​ចម្លើយ​តប​វិញ​ឡើយ​។ ពេល​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​អ៉ី​រ៉​ង់​អះអាង​ពី​សិទ្ធិ​តបត​វិញ ពលរដ្ឋ​អ៉ី​រ៉​ង់​អំពាវនាវ​ឲ្យ​មានការ​សងសឹក​វិញ​តាម​រយៈ​មី​ស៊ី​​ល​បាលី​ស្ទិ​ក​KHEIBAR SHEKAN ។

មតិអ៉ី​រ៉​ង់​មួយ​ចំនួន​លើក​ឡើង​ថា សកម្មភាព​នេះ​របស់​អ៊ុយ​ក្រែ​ន​តម្រូវ​ឲ្យ​អ៉ី​រ៉​ង់​ពិនិត្យ​ឡើង​វិញ​ចម្ងាយ​បាញ់​២០០០​គីឡូម៉ែត្រ សម្រាប់​បណ្ដា​មីស៊ី​ល​បាលី​ស្ទិ​ក​របស់​ខ្លួន​។ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​ប្រចាំ​អ៉ី​ស្រា​អែ​ល លើក​ឡើង​ថា នាវា​អ៉ី​រ៉​ង់​រង​ការ​វាយប្រហារ ដឹក​បណ្ដា​សមាសភាព​សម្រាប់​ផលិត​ដ្រូ​ន​និង​មីស៊ី​ល​បញ្ជូន​ទៅ​អ៉ី​រ៉​ង់​៕