ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីសាឡាងប៉ះគ្នា ! ក្រសួងសាធារណការ បញ្ជាឱ្យម្ចាស់សាឡាងចេញមុខសុំទោស និងសន្យាមិនឱ្យកើតមានជាថ្មី

10 ម៉ោង មុន

អ្នកនាំពាក្យ​ក្រសួង​សាធារណការ ៖ សម្តែងការសោកស្តាយយ៉ាងខ្លាំង ទោះ​គ្មាន​អ្នក​រង​គ្រោះ តែ​ម្ចាស់​អាជីវកម្ម​ដរ​ចម្លង​ត្រូវ​ចេញ​មុខ​សុំ​ទោស និង​ទទួលខុសត្រូវ ចំពោះ​ករណី​នេះ ។

ជាក់ស្តែង​លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា​នេះ​ថា ៖ យើងខ្ញុំ​មានការ​សោកស្តាយ​ចំពោះ​ហេតុការណ៍​ប៉ះទង្គិច​រវាង​សាឡា​ង​ដឹក​អ្នកដំណើរ និង​សា​ឡុ​ង​ដឹក​ខ្សាច់ ដោយហេតុ​ថា សាឡា​ង​ដឹក​អ្នកដំណើរ​មាន​បញ្ហា​បច្ចេកទេស ។

លោក ផ​ន រឹម បាន​បន្ត​ថា ទោះបីជា​ហេតុការណ៍​នេះ មិន​បណ្តាល​ឲ្យ​មាន​អ្នក​រង​គ្រោះ​ក៏​ដោយ ម្ចាស់​អាជីវកម្ម​ដរ​ចម្លង​ត្រូវ​ចេញ​មុខ​ទទួលខុសត្រូវ ចេញ​មុខ​សូមទោស និង​សន្យា មិន​ឲ្យ​ហេតុការណ៍​ដូច​គ្នា​នេះ​កើត​ឡើងជា​ថ្មី​ឡើយ ។

Screenshot

សូម​បញ្ជាក់​ថា ចំ​បោះ​ហេតុការណ៍​មួយ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជា​អ្នក​បង្ហោះ​កើតឡើង​កាលពី​រសៀល ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៦ នៅ​កំពង់ចម្លង​ស្វាយ​ជ្រុំ ៕