មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់បានដកហូតឈើចំនួន៥០សន្លឹក ដែលជនសង្ស័យគ្រោងដឹកចេញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃទី២៦ កក្កដា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាលនៃដែនជម្រកសត្វព្រៃព្រៃឡង់ បានដកហូតឈើលេខ២ប្រភេទក្តារឈើទាល ប្រវែង៤ ម៉ែត្រ ចំនួន៥០សន្លឹក ដែលមានខ្នាត០,០២x០,២៥x៤x៥០=១ម៣ (មួយម៉ែត្រត្រីគុណ) យកមករក្សាទុកនៅស្នាក់ការស្រែវាល បន្ទាប់ពីទទួលបានការរាយការណ៍ និងផ្សព្វផ្សាយលើបណ្តាញសង្គមឈ្មោះ Ma Chetra ។

សកម្មភាពឃាត់ឡានដឹកឈើបំរុងដឹកចេញទាំងយប់នៅចំណុចភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យ សែន ខេត្តព្រះវិហារ ត្រូវបានធ្វើឡើងដោយប្រជាពលរដ្ឋមួយក្រុមដឹកនាំដោយឈ្មោះ Ma Chetra រួចបានផ្សព្វផ្សាយលើបណ្តាញសង្គមផ្ទាល់ខ្លួន ។ ចំណែករថយន្ត និងជនសង្ស័យត្រូវបានក្រុមការងារនាំដោយ លោក Ma Chetra លែងឲ្យទៅវិញ មុនមន្ត្រីឧទ្យានុរក្សមកដល់កន្លែងកើតហេតុ ។

ទោះជាយ៉ាងណា មន្ទីរបរិស្ថានខេត្តព្រះវិហារនឹងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ ដើម្បីមានចំណាត់ការច្បាប់ ។
មន្ទីរបរិស្ថានខេត្តព្រះវិហារ សូមអរគុណ និងលើកទឹកចិត្តចំពោះរាយការណ៍អំពីបទល្មើសធនធានធម្មជាតិជូនមន្ត្រីជំនាញ ដើម្បីចាត់វិធានការច្បាប់។ ការចូលរួមចំណែករបស់បងប្អូន គឺជាការចូលរួមចំណែកការពារសម្បតិ្តធនធានធម្មជាតិ សម្រាប់កូនចៅជំំនាន់ក្រោយ ៕


ចែករំលែកព័តមាននេះ